ជួយគាំទ្រផង! កញ្ញាឯក រីចំណាន កល្យាណ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ Miss Planet International
ភ្នំពេញ៖ កញ្ញា រីចំណាន កល្យាណ ដែលជាកញ្ញាឯកភពផែនដីកម្ពុជា ២០១៩ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត Miss Planet International ដែលប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រកួតនាឆ្នាំនេះ។
កម្មវិធីប្រកួត Miss Planet International នៅឆ្នាំនេះ មានបេក្ខនារីចូលរួមប្រកួតសរុបមកពី៣៩ប្រទេស ដែលក្នុងនោះ ក៏មានកញ្ញាឯកកម្ពុជា យើងដែរ ។
យោងតាមអ្នកដឹកនាំកម្មវិធី Miss Planet Cambodia លោក វ៉ាន់ដា បានឲ្យដឹងថា «កញ្ញា រីចំណាន កល្យាណ បានហ្វឹកហាត់ទៅលើការនិយាយស្តី ការដើរ ចំនេះដឹងទូទៅ ដោយកញ្ញាបានទទួលការហ្វឹកហាត់យ៉ាងត្រឹមត្រូវ ។ លើសពីនេះទៅទៀត កញ្ញាឯក រីចំណាន កល្យាណ មានភាពជឿជាក់លើខ្លួនឯង ក្នុងការបង្ហាញពីភាពក្លាហាន សម្រស់ និងវប្បធម៌របស់ខ្មែរនៅលើឆាកអន្តរជាតិ។» ។
អ្នកដឹកនាំកម្មវិធី ក៏បានបន្តទៀតថា «ក្នុងនាមជាអ្នកដឹកនាំកម្មវិធី Miss Planet Cambodia លោកមិនផ្តោតសំខាន់លើការដណ្តើមមកុដនោះទេ។ អ្វីដែលលោករំពឹងទុក គឺជាការបង្ហាញពីសម្រស់ និងវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ទៅពិភពលោក ហើយលោកពិតជាជឿជាក់ថា កញ្ញា រីចំណាន កល្យាណ នឹងធ្វើបានល្អលើឆាកអន្តរជាតិ » ។
ដូច្នេះសូមប្រិយមិត្តចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កញ្ញាឯករបស់កម្ពុជា ឲ្យបានច្រើនទាំងអស់គ្នា៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍