Connect with us

ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ជួប​«​Idol​»​ ​ដែល​ជា​អ្នកនិពន្ធ​បទ​ ​«​ម៉ា​ប់​…​»​!​

ភ្នំពេញ​៖​ ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេសក​ម្ពុ​ជា​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បង្ហាញ​អារម្មណ៍​របស់​គាត់​ ​ក្រោយពេល​បាន​ជួប​ ​«​អាយ​ដល​»​ ​របស់​គាត់​ ​នៅពេល​គាត់​ថត​បទចម្រៀង​ថ្មី​ ​។​ ​
​តារាចម្រៀង​កំពុងពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​និយាយ​ថា​ ​«​គាត់​ពិតជា​សប្បាយចិត្ត​ណាស់​ ​ដែល​បាន​ថត​ជាមួយ​បងប្រុស​ ​មាស​ ​សុគន្ធ​ ​អ្នកនិពន្ធ​បទ​ ​«​ម៉ា​ប់​…​!​»​។​ ​បានតែ​ជួប​ ​តែ​មិនដែល​បាន​ថត​ ​ថ្ងៃនេះ​ ​មក​ថត​បទ​ថ្មី​ ​ឆ្លៀត​ថតរូប​មួយ​ផ្ញើរ​បងប្អូន​ ​ថា​នេះ​ហើយ​ម្ចាស់​បទ​ ​ម៉ា​ប់ៗ​ ​អ្នកធ្វើ​បទ​ ​ម៉ា​ប់ៗ​ ​តែ​អ្នកធ្វើ​បទ​ឡើង​ស្គម​»​ ​។​ ​
​ទស្សនិ​ក​ប្រហែលជា​បាន​ស្តាប់​នូវ​បទ​សម្រៀង​ ​«​ម៉ា​ប់ៗ​»​ ​រួចមក​ហើយ​ ​បទចម្រៀង​មួយ​បទ​នេះ​កំពុងតែ​ពេញនិយម​ខ្លាំង​ណាស់​ ​ដោយសារ​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​សម្តែង​របស់​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មើលទៅ​កំប្លែង​ណាស់​ ​និង​បាន​ធ្វើ​ឱ្យ​ភាព​ទាក់ទាញ​ដល់​មិត្ត​យុវវ័យ​ជាច្រើន​ដែល​ចូលចិត្ត​នូវ​បង​ចម្រៀង​មួយ​បទ​នេះ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម