តារាសម្តែង៣ដួង បង្ហាញអារម្មណ៍ពិត ក្រោយបញ្ចប់ការថតខ្សែភាពយន្តរឿង «ផ្កាយមារ»
តារាសម្តែងបីដួងក្នុងរឿង «ផ្កាយមារ» ដែលមានដូចជាលោក ញ៉ែម សុគន្ធ កញ្ញា ម៉ាក សែនសូនីតា និង លោក សន ពិសិដ្ឋ បានបង្ហាញពីអារម្មណ៍ពិតក្រោយថតខ្សែភាពយន្តភាគរឿង «ផ្កាយមារ» នៅក្នុងកម្មវិធី «រាត្រីកម្សាន្ត» របស់ស្ថានីយទូរទស្សន៍ CTN ថា៖ «វាពិតជាពិសេសណាស់សម្រាប់ពួកគាត់ក្នុងការសម្តែងរួមគ្នា គ្រប់ឈុតឆាកគឺពិតជាមានការលំបាកជាច្រើន» ។
ចំណែកកញ្ញា តូតា បាននិយាយថា ឈុតដែលគាត់មានការលំបាកជាងគេ គឺជាឈុតត្រូវគេធ្វើបាបក្នុងទឹក ពិបាកដកដង្ហើមណាស់ ត្រូវទ្រាំអត់ដកដង្ហើម ទើបធ្វើឱ្យគាត់ជួបការលំបាក តែវាធ្វើគាត់ខិតខំប្រឹងប្រែងរហូតទើបបានសម្រេច។ ចំពោះលោក ញ៉ែម សុគន្ធ ក៏បានលើកឡើងថា «វាលំបាកគ្រប់ឈុតឆាកតែម្តង ជាពិសេសឈុតវ៉ៃគ្នា» ។
រឿង «ផ្កាយមារ» ជាខ្សែភាពយន្តបុរាណ ដែលប្រើបច្ចេកទេសជាច្រើនក្នុងការថត ធានាថាល្អមើល លាយឡំ និង ភាពកម្សត់ ស្រក់ទឹកភ្នែក ឈ្នានីសគ្នាដើម្បីយកឈ្នះរៀងៗខ្លួន បង្កើតជាបញ្ហាឥតឈប់ឈរ។
ស្ថានីយទូរទស្សន៍CTN នឹងធ្វើពិធីសម្ពោធ រឿង“ផ្កាយមារ” ដែលនឹងមានការចូលរួមពីតួអង្គសំខាន់ៗ ការសម្តែងឈុតឆាកពិសេសៗដែលមានក្នុងសាច់រឿង និងមានការចូលរួមពីសំណាក់ផលិតករ និង អ្នកដឹកនាំរឿងល្បីៗ សិល្បៈករ សិល្បៈការិនី ក៏ដូចជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យសិល្បៈខ្មែរយើងផងដែរ។
ទស្សនិកជនក៏អាចមានឱកាសបានថតរូបជាមួយតារាក្នុងដួងចិត្ត អត់ដែនកំណត់ផងដែរ ដែលកម្មវិធីនេះនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅ Eden Garden (បឹងកក់) ចាប់ពីម៉ោង៥ល្ងាចតទៅ។
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍