បាន មុន្នីល័ក្ខ live វីដេអូរហូតស្រក់ទឹកភ្នែក ក្រោយត្រូវចោររ៉ូតកាបូបយកទូរស័ព្ទ iPhone XS Max
ភ្នំពេញ÷ តារាចម្រៀងល្បីឈ្មោះកញ្ញា បាន មុន្នីល័ក្ខ បានធ្វើការ live វីដេអូរហូតដល់ស្រក់ទឹកភ្នែក ក្រោយត្រូវចោរដៃឆើត លួចរ៉ូតកាបូបយកទូរស័ព្ទនាងទៅបាត់។
កញ្ញា បានឲ្យដឹងថាខណៈដែលនាងកំពុងនៅក្នុងផ្សារថៃ ច្រកបានឡែម ក៏មានបងប្អូនខ្មែរចោមរោមសុំថត នាងក៏មិនបានចាប់អារម្មណ៍ដែរ ហើយអាចថាជាការធ្វេសប្រហែសរបស់នាង។
កញ្ញា បាន មុន្នីល័ក្ខ បាននិយាយថា នាងមានការសោកស្តាយវាជាទូរស័ព្ទដែលនាងស្រលាញ់ ហើយជាពិសេសនោះ ក្នុងទូរស័ព្ទដៃនោះ មានឯកសារទិន្នន័យច្រើន និងកាលវិភាគការងារ ដែលនាងបានណាត់ជាមួយគេ។
កញ្ញា ក៏បានសរសេរបញ្ជាក់នៅលើបណ្តាញសង្គមថា៖ “សូមបងប្អូនជួយស៊ែរផង ក្នុងទូរស័ព្ទដែលខ្ញុំបាត់យប់មិញ ដោយសារចោររ៉ូតកាបូប គឺមានរូបនេះ ពេលចុចបេីកទូរស័ព្ទ មុននឹងដោះសោរ បេីបងប្អូនខាងកុំព្យូទ័រ រឺបងប្អូនណាបានឃេីញ ជួយផ្ដល់ដំណឹងមកក្រុមការងារនាងខ្ញុំផង 0768383484 នាងខ្ញុំនឹងជូនសគុណ អ្វីដែលសំខាន់នៅក្នុងនោះ គឺមានទិន្នន័យ ឯកសារជាច្រេីន”៕
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- បាន មុន្នីល័ក្ខ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍