Connect with us

កូរ៉េ​ ​ចែករំលែក​បទពិសោធន៍​ពី​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​

ភ្នំពេញ​ ​៖​ ​ក្រុមហ៊ុន​កូរ៉េ​មួយ​ ​បាន​ធ្វើការ​ចែករំលែក​ ​និង​ផ្តល់​បទពិសោធន៍​ពី​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំ​ ​នើប​(​ហិរញ្ញវត្ថុ​ឌីជីថល​)​ ​ដល់​មន្រ្តី​កម្ពុជា​ ​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ​សរុប​ជាង​ ​១០០នាក់​ ​។​ ​
​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បាន​អោយ​ដឹង​ថា​ ​សិក្ខាសាលា​ស្តី​ពី​ ​“​ដំណើរ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​”​ ​នៅ​ថ្ងៃទី​ ​២៨​ ​ខែកុម្ភៈ​នេះ​ ​រៀបចំឡើង​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រុមហ៊ុន​ ​Korea​ ​Shinhwa​ ​Logistic​ ​Service​ ​and​ ​LoDICS​ ​ក្រោម​វត្តមាន​របស់​លោកស្រី​ ​ងួន​ ​សុខា​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​។​ ​


​លោកស្រី​ ​ងួន​ ​សុខា​ ​បាន​លើកឡើង​ថា​ ​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​។​ ​ប៉ុន្តែ​វិស័យ​នេះ​ ​ក៏​នៅតែ​ជួប​ការ​លំបាក​ដោយសារ​ ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​,​ ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ឌីជីថល​ ​និង​ការយល់​ដឹង​របស់​អតិថិជន​នៅ​មានកម្រិត​ ​ព្រមទាំង​ភាព​ស្មុគស្មាញ​នៃ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​បែប​ទំនើប​ជាដើម​ ​។​ ​
​លោកស្រី​ ​បាន​លើកឡើង​ថា​ ​ផ្អែកលើ​បញ្ហា​ប្រឈម​ទាំងនេះ​ ​រាជរដ្ឋាភិបាល​ ​បាន​គិតគូរ​ឡើងវិញ​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ ​ដែល​ជា​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤.០​ ​នៅ​កម្ពុជា​ ​ឱ្យ​មានការ​រីកចម្រើន​តាមរយៈ​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ​ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ ​ក្នុង​ការពង្រីក​អា​ជី​កម្ម​ ​និង​លើកទឹកចិត្ត​ការបង្កើត​ថ្មី​ ​(​Startup​)​ ​។​ ​


​បន្ថែម​លើ​នេះ​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​លើកទឹកចិត្ត​ ​និង​អ​ភិ​ឌ្ឍ​ន៍​ ​SMEs​ ​នៅក្នុង​វិស័យ​មូលបត្រ​ ​ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​គុណវុឌ្ឍិ​របស់​ធុរ​កិ​ច្ច​ថ្មី​ៗ​ ​ឱ្យ​មានលទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ ​ក្នុង​លក្ខខណ្ឌ​ប្រកួតប្រជែង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​។​ ​
​សូម​បញ្ជាក់​ថា​ ​សិក្ខាសាលា​នេះ​ ​ត្រូវ​បាន​រៀបចំ​ក្នុង​គោល​បំណង​ចម្បង​ៗ​ ​គឺ​ ​ចែករំលែក​នូវ​បទពិសោធន៍​នានា​ពីសា​ធា​រណៈ​រដ្ឋ​កូរ៉េ​ ​លើ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​និង​ប្រមូល​ធាតុ​ចូល​សំ​ខាន់​ៗ​ ​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ ​នៅ​កម្ពុជា​ ​និង​សាធារណៈ​រដ្ឋ​កូរ៉េ​ ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ចងក្រង​ឯកសារ​គោលនយោបាយ​ជាតិ​លើ​ ​“​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បែប​ទំនើប​”​ ​៕​

    Loading...

    ពេញនិយម