Connect with us

ក្រសួងធនធានទឹក​ ​ផ្តល់​រថយន្ត​ ​សម្រាប់​អន្តរាគមន៍​នៅពេល​ដែល​កម្ពុជា​ ​ជួប​គ្រោះ​រាំងស្ងួត​

ភ្នំពេញ​ ​៖​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ចែក​រថយន្ត​ដឹក​-​ស្ទូច​ ​ដល់​មន្ទីរ​ធនធានទឹក​តាម​បណ្ដា​ខេត្ត​-​រាជធានី​ ​ទាំង២៥​ ​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ត្រៀម​អន្តរាគមន៍​ដឹក​ទឹក​ចែក​ជូន​ប្រជាជន​ ​នៅពេល​ខ្វះខាត​ទឹក​ប្រើប្រាស់​ ​ក្នុង​រដូវប្រាំង​នេះ​ ​។​ ​
​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ដល់​មន្ទីរ​ធនធានទឹក​ ​និងឧតុនិយម​ចំនួន​ ​៥ចុងក្រោយ​ ​នៅ​ថ្ងៃទី​ ​២៨​ ​ខែកុម្ភៈ​នេះ​ ​លោក​ ​លឹម​ ​គា​ន​ហោ​ ​រដ្ឋមន្រ្តី​ក្រសួងធនធានទឹក​ ​បាន​លើកឡើង​ថា​ ​ការ​ប្រគល់​រថយន្ត​ដឹក​-​ស្ទូច​ ​សម្រាប់​មន្ទីរ​ធនធានទឹក​ ​និងឧតុនិយម​គ្រប់​រាជធានី​-​ខេត្ត​នេះ​ ​គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ ​ក្នុង​ការ​បំពេញការងារ​របស់​មន្ទីរ​ ​តាម​តម្រូវការ​ចាំបាច់​ ​និង​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ជួយ​អន្តរាគមន៍​ ​លើ​ការងារ​ធនធានទឹក​ឲ្យបាន​ទាន់ពេល​វេលា​ ​។​
​លោក​ ​រដ្ឋមន្រ្តី​ ​ក៏បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ ​ត្រូវ​ប្រើប្រាស់​ ​និង​ថែទាំ​រថយន្ត​នេះ​ឲ្យបាន​ល្អ​ ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការងារ​របស់​ខ្លួន​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​ចំពោះមុខ​ ​។​


​សូម​បញ្ជាក់​ថា​ ​កន្លងទៅ​ ​ក្រសួង​ ​ក៏បាន​ធ្វើការ​ប្រគល់​រួចហើយ​នូវ​រថយន្ត​ដឹក​-​ស្ទូច​ ​ដល់​មន្ទីរ​ធនធានទឹក​ ​និងឧតុនិយម​ចំនួន​ ​២០​ ​ខេត្ត​ ​។​ ​
​គួរ​រំលឹក​ថា​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​សារាចរណែនាំ​ប្រជាកសិករ​អោយ​ធ្វើស្រែ​ប្រាំង​ ​តែមួយដង​ប៉ុណ្ណោះ​ ​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​ក្នុងអំឡុងពេល​ដែល​កម្ពុជា​រង​ឥទ្ធិពល​បាតុភូត​ ​អែ​លនី​ណូ​ ​(​El​ ​Nino​)​ ​។​ ​ឥទ្ធិពល​បាតុភូត​នេះ​ ​នឹង​បង្ក​ឲ្យ​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នារ​ដូវ​ប្រាំង​នេះ​ ​(​ពិសេស​ក្នុង​ខែមេសា​ ​និង​ ​ខែឧសភា​)​ ​មាន​សភាព​ក្តៅ​ហួតហែង​ ​សីតុណ្ហភាព​អតិបរមា​ ​នៅពេល​ខ្លះ​អាច​ហក់​ឡើង​ខ្ពស់​ ​៤០​-​៤២សង្សា​សេ​ ​។​

​ក្រៅពី​នេះ​ ​មាន​ភ្លៀងកក់ខែ​តិច​ ​មាន​បាតុភាព​ផ្គរ​ ​រន្ទះ​ ​និង​ ​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន​ ​ខណៈ​រដូវវស្សា​ ​មកដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​ ​។​
​យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូចជា​ព្យាករ​នេះ​ ​សម្តេច​តេជោ​ ​បាន​ធ្វើការ​ណែនាំ​ ​ថា​ ​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គឺ​អាច​ធ្វើ​បានតែ​មួយដង​ប៉ុណ្ណោះ​ ​ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី២​ ​បានទេ​ ​បើ​ទោះបីជា​ ​ទឹក​នៅ​តាម​បណ្ដា​អាង​ដែល​បាន​រក្សាទុក​ ​និង​កន្លែង​មួយចំនួន​ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏ដោយ​ ​គួរគប្បី​រក្សា​ទឹក​ទាំងនោះ​ ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​និង​ការ​ដាំដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​ ​។​ ​
​សម្តេច​តេជោ​ ​ក៏បាន​ណែនាំ​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឲ្យ​បាន​ល្អ​ ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ធម្មតា​ឡើងវិញ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម