Connect with us

ដំណឹងល្អ​!​ ​Cellcard​ ​និង​ ​សហព័ន្ធ​កីឡា​ ​E​-​Sports​ ​កម្ពុជា​ ​នាំ​យក​ការប្រកួត​ជា​ផ្លូវការ​ ​ហ្គេម​ ​Rules​ ​of​ ​Survival​ ​មក​កម្ពុជា​

ភ្នំពេញ​ ​៖​ ​ទីបំផុត​ ​ហ្គេម​ ​Rules​ ​of​ ​Survival​ ​ដែល​មានការ​ពេញនិយម​ជាងគេ​ ​នៅ​លើ​ពិភពលោក​ ​បាន​មកដល់​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​អ្នកលេង​ពូ​កែៗ​ ​នឹង​មក​ចូល​ប្រកួត​យក​ពានរង្វាន់​ ​ROS​ ​KH​ ​Cup​ ​និង​ ​ប្រកួត​ដើម្បី​ជា​ជើងឯក​ប្រចាំ​ប្រទេស​ ​។​


​លោក​ ​Ian​ ​Watson​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Cellcard​ ​បាន​ឲ្យដឹង​ថា​ ​«​ចក្ខុវិស័យ​របស់​យើង​ ​គឺ​ធ្វើឲ្យ​មានការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ ​ហើយ​គំនិត​ផ្តួចផ្តើម​របស់​យើង​ ​ឆ្ពោះទៅ​រក​ការ​កែ​លម្អ​គុណភាព​ ​នៃ​បណ្តាញ​ទំនាក់ទំនង​ ​និង​កសាង​ស្ពាន​ទៅកាន់​បច្ចេកវិទ្យា​ ​5G​ ​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​»​។​
​លោក​ថា​ ​«​យើង​ឃើញ​ហ្គេម​ ​និង​ការកម្សាន្ត​លើ​ឌីជីថល​ ​ជាផ្នែក​សំខាន់​មួយ​ ​នៃ​អនាគត​ឌីជីថល​ ​ហើយ​យើង​ប្តេជ្ញា​គាំទ្រ​បញ្ចូល​ការ​នាំ​យក​បន្សាំ​ ​និង​ការ​រីកចម្រើន​ ​នៃ​វិស័យ​កម្សាន្ត​ហ្គេម​ឌីជីថល​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ជា​ជំហាន​ដំបូង​ ​ឆ្ពោះទៅ​រក​ការអប់រំ​ ​និង​ការរៀបចំ​សហគមន៍​ ​ជាពិសេស​យុវជន​សម្រាប់​ការ​ចូល​មក​ ​នៃ​ពិភព​ឌីជីថល​កាន់តែ​ច្រើនឡើង​»​។​
​លោក​ ​Ian​ ​Watson​ ​បាន​បន្ថែម​ថា​ ​«​យើង​មាន​កិត្តិយស​ក្នុង​ការ​គាំទ្រ​ ​និង​ស្វាគមន៍​ការប្រកួត​ហ្គេម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៅ​កម្ពុជា​ ​ហើយ​រង​ចាំ​មើល​ជ័យលាភី​របស់​ ​ROS​ ​KH​ ​Cup​»​។​


​ការប្រកួត​ ​ROS​ ​KH​ ​រដូវ​កាល​ទី១​ ​ដែល​ជា​ការប្រកួត​ជា​ផ្លូវការ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​មាន៦វគ្គ​ ​៖​ ​ចុះឈ្មោះ​ ​(​ថ្ងៃទី១៣​ ​ដល់២៦​ ​ខែកុម្ភៈ​)​,​ ​ពិនិត្យមើល​លក្ខ​ណ្ឌ​នៃ​ការចូលរួម​ ​(​ថ្ងៃទី១​ ​ដល់ទី៣​)​,​ ​ប្រកួត​ជា​ក្រុម​ ​(​ថ្ងៃទី១៦​ ​ឬ១៧​ ​ខែមីនា​)​,​ ​បោះឆ្នោត​អន​ឡាញ​ ​(​ថ្ងៃទី១៨​ ​ដល់២៤​ ​ខែមីនា​)​,​ ​Revival​ ​(​ថ្ងៃទី៣០​ ​ខែមីនា​)​ ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​(​ថ្ងៃទី៦​ ​ខែមេសា​)​ ​។​
​អ្នកចូលរួម​ ​នឹង​ប្រកួត​យកឈ្នះ​ប្រាក់​រង្វាន់​ ​១០០,០០០,០០០រៀល​ ​(​២.៥ម៉ឺន​ដុល្លារ​)​ ​។​ ​អ្នកចូលរួម​អាច​ចុះឈ្មោះ​ ​និង​ស្វែងយល់​ព័ត៌មាន​បន្ថែម​ ​តាម​គេហទំព័រ​៖​ ​http​:​/​/​www.rulesofsurvivalgame.com​/​khcup​/​ ​
​បើក​សម្ពោធ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​ ​ហ្គេម​ ​ROS​ ​បាន​ទទួលការ​ទាញ​យក​ ​(​Download​)​ ​ច្រើនជាង​គេ​ ​ក្នុង៦១ប្រទេស​ ​ដោយ​គិតជា​តួលេខ​ ​បាន​ដល់ទៅ​ ​២០០,០០០,០០០​ ​ទូទាំង​ពិភពលោក​ ​និង​ត្រូវ​បាន​ណែនាំ​ ​ដោយ​អ្នកលេង​ ​YouTube​ ​និង​ ​Twitch​ ​ពីNA​/​SA​/​SEA​/​EU​ ​ដល់ទៅ១០០នាក់​ ​ធ្វើ​ឱ្យ​ហ្គេម​នេះ​ទទួល​បា​នកេរ្តី៍​ឈ្មោះ​ល្បីល្បាញ​។​
​ពានរង្វាន់​ ​ROS​ ​World​ ​Championships​ ​និង​ ​SEA​ ​CUP​ ​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​ ​បន្ទាប់ពី​មានការ​ចុះឈ្មោះ​ចូល​ប្រកួត​ជាង៤ម៉ឺន​ក្រុម​ ​ពី៦៥ប្រទេស​សម្រាប់​ពានរង្វាន់​ ​World​ ​Championships​ ​និង​ជាង២ម៉ឺន​ក្រុម​ ​មក​ពី​ប្រទេស​ទាំង១១​ ​ក្នុង​ប្រទេស​នៅ​អាស៊ី​អា​គ្នយ៍​សម្រាប់​ ​SEA​ ​CUP​។​
​នៅ​ឆ្នាំនេះ​ ​អ្នកបង្កើត​ ​ROS​ ​គឺ​ ​Netease​ ​Games​ ​បាន​កំណត់​ប្រទេស​កម្ពុជា​ ​ជា​ទី​តំាង​ប្រកួត​។​ជាមួយ​អ្នកលេង​ជាង​ ​១.១លាន​នាក់​រៀងរាល់​ខែ​ ​និង​កំណើន​អ្នក​លេខ​ថ្មី​ ​៥០ម៉ឺន​នាក់​រាល់​ខែ​។​ ​អ្នកបង្កើត​ហ្គេម​នេះ​ ​មើលឃើញ​ទីផ្សារ​កម្ពុជា​ ​គឺជា​ទី​តំាង​ព្រំដែន​បន្ទាប់​របស់​ខ្លួន​ដោយ​រៀបចំ​ឲ្យ​មាន​មា​តិ​កា​ថ្មី​ៗ​ ​ការ​ផ្សព្វផ្សាយ​ ​និង​សូម្បីតែ​ការប្រកួត​យូរអង្វែង​ ​និង​ការប្រកួត​ហ្គេម​។​


​ជាមួយនឹង​គោលបំណង​ ​នៃ​ការ​រីក​លូតលាស់​នៃ​ការ​លេងល្បែង​ ​ROS​ ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ល្បែង​កម្សាន្ត​ ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ​Netease​ ​Games​ ​ជា​ដៃគូ​ជាមួយ​សហព័ន្ធ​កីឡា​ ​E​-​Sport​ ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cellcard​ ​ឧបត្ថម្ភ​ធំ​ ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ ​រៀបចំ​ព្រឹត្តិ​ការណ៍​ ​ROS​ ​KH​ ​Cup​ ​ជា​ផ្លូវការ​ ​និង​ស្វែងរក​កិច្ចសហការ​បន្ថែម​ទៀត​នា​ពេល​អនាគត​។​
​សូម​បញ្ជាក់​ថា​ ​ការប្រកួត​នេះ​ ​សង្ឃឹមថា​ ​នឹងអាច​ស្វែងរក​ ​អ្នកលេង​ ​ROS​ ​ដ៏​ល្អ​បំផុត​ ​របស់​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ក្នុង​ជួរ​នៃ​បណ្តុំ​ក្រុម​ហ្គេម​អន​ឡា​ញកំ​ពូល​ៗ​របស់​ខ្លួន​ ​ក្នុង​ការប្រកួត​ ​ហើយនឹង​រៀបចំ​ការប្រកួត​ចុងក្រោយ​ ​និង​ការប្រកាស​អ្នកឈ្នះ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ដ៏​ធំ​មួយ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម