Connect with us

អ្នកនាង​ ​ឆាយ​ ​លី​ដា​ឡែន​ ​រិះគន់​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឡើង​ចាស់ដៃ​ ​(​មាន​វីដេអូ​)​

ភ្នំពេញ​៖​ ​ក្រោយ​បាត់​ពីមុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​មក​ ​តារា​សម្តែង​ពូកែ​រាំ​គ្រលែង​ចង្កេះ​ដែល​តែងតែ​សម្តែង​ជា​តួ​ឆ្នាស់​ ​អ្នកនាង​ ​ឆៃ​លី​ ​ដា​ឡែន​ ​បាន​បង្ហោះ​សារ​ជា​វីដេអូ​ ​ដោយ​និយាយ​រិះគន់​ខ្លាំង​ទៅ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ថា​ ​៖​ ​«​ខ្លាច​ណាស់​!​ ​រឿង​ជិះpass​ ​appនេះ​ ​មិន​ដូច​ពីមុន​ទេ​ ​ឥឡូវនេះ​អ្នកខ្លះ​បើក​លឿន​ហើយ​ព្រហើន​ទៀត​»​។​ ​ដោយសារតែ​អ្នកនាង​ ​ឆាយ​ ​លី​ដា​ឡែន​ ​បានឃើញ​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផ្ទាល់​។​ ​កាលពីយប់មិញ​ ​នៅ​វេលា​ម៉ោង១០​:​៤៦នាទី​ ​នៅ​ឯ​មុ​ខ​ព្រលា​នយន្​ត​ហោះ​ ​ដែល​បណ្តាល​មក​ពី​អ្នក​បើក​ ​Pass​ ​app​ ​បើក​បុក​រឺ​ម៉ក​ ​ក្រ​ឡាប​ផ្ញា​ជើង​នៅ​កណ្តាលផ្លូវ​ ​ធ្វើ​ឱ្យ​ប្រពល​រដ្ឋ​ចោមរោម​មើល​ពេញ​កន្លែង​កើតហេតុ​ ​។​
​អ្នកនាង​ ​ឆាយ​ ​លី​ដា​ឡែន​ ​បាន​បន្ត​ថា​ ​«​ដូច​យប់មិញ​អីចឹង​ ​ខ្ញុំ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ ​ដែល​ចូលចិត្ត​ដាក់​កាស​នៅនឹង​ត្រចៀក​ហើយ​អោយ​តែ​ខឹង​នរណា​ហើយ​ ​ពួកគាត់​តែងតែ​ជិះ​ឈ្លើយ​ដាក់​អ្នកបើកបរ​ដទៃ​ ​គឺ​គាត់​បើក​លឿន​វ៉ា​ប្រជែង​ហើយ​កៀរ​ម៉ូតូ​ឬ​ឡាន​គេ​តែម្តង​ ​៕​

សូមទស្សនាវីដេអូ៖

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម