Sarri ថា អ្នកចាំទី Kepa នៅតែជាជម្រើសដៃទី១ បើទោះជាមានរឿងយល់ច្រឡំក៏ដោយ
អង់គ្លេស៖ លោក Maurizio Sarri បាននិយាយថា អ្នកចាំទី Kepa Arrizabalaga នៅតែជាជម្រើសទីមួយ បន្ទាប់ពីឲ្យកីឡាកររូបនេះ សម្រាកនៅកៅអីបម្រុង ក្នុងការប្រកួតទទួលជ័យជម្នះ ២-០ លើក្រុមមាន់ខ្នាយមាស Tottenham ។
Sarri បានដាក់អ្នកចាំទីដៃទី២ Willy Caballero ជាជម្រើសដំបូងនៅកីឡដ្ឋាន Stamford Bridge ក្រោយ Kepa បានសាងកំហុស ដោយបដិសេធ មិនព្រមប្ដូរចេញក្នុងអំឡុងការប្រកួតផ្ដាច់ព្រ័ត្រEFL Cup ។
អ្នកចាំទីអន្តរជាតិអេស៉្បាញរូបនេះ ត្រូវបានក្លិបពិន័យប្រាក់នឿយហត់ ១សប្ដាហ៍ ទោះបីជារូបគេ និងគ្រូបង្វឹក លោក Sarri បានពន្យល់ថា ហេតុការណ៍នេះ ជាការយល់ច្រឡំ ក៏ដោយ ។
នៅពេលសួរថា តើ Kepa នៅតែជាជម្រើសដំបូង ឬទេ? គ្រូសញ្ជាតិអ៊ីតាលី បានប្រាប់សន្និសីទសារព័ត៌មានថា ៖ “ពិតណាស់! ខ្ញុំគិតថា វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែលដាក់ឲ្យ Kepa បម្រុង ព្រោះគេបានធ្វើកំហុសដ៏ធំមួយ តែគាត់ក៏បានបង់ប្រាក់ពិន័យទៅក្លិបហើយ បន្ទាប់មកក៏បានទទួលកំហុសជាមួយនឹងក្រុមផងដែរ។ Kepa នឹងជាប់ជម្រើសដំបូង នៅការប្រកួតក្រោយ ឫ ២ ប្រកួតក្រោយ។ យើង មិនអាចដាក់ពិន័យខ្លាំងលើកីឡាករវ័យក្មេងបានទេ ពេលអ្នកនៅក្មេងក៏ធ្លាប់ធ្វើខុសដូចគ្នា” ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍