Connect with us

FA​ ​ធ្វើការ​ស៊ើបអង្កេត​រឿង​ ​ManCity​ ​សូកប៉ាន់​ ​២០ម៉ឺន​ផោន​ ​ដល់​ភ្នាក់ងារ​របស់​កីឡាករ​ ​Sancho​

អង់គ្លេស​៖​ ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​ ​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​ ​លើ​ការ​អះអាង​ថា​ ​Manchester​ ​City​ ​បាន​ធ្វើការ​សូកប៉ាន់​ប្រាក់​ ​២០ម៉ឺន​ផោន​ ​ដល់​ភ្នាក់ងារ​របស់​កីឡាករ​ ​Jadon​ ​Sancho​ ​នៅពេល​ខ្សែប្រយុទ្ធ​ស្លាប​អង់គ្លេស​រូប​នេះ​ ​មាន​អាយុ​ ​១៤ឆ្នាំ​។​ ​


​ការចោទប្រកាន់​ទាំងនេះ​ ​បាន​ធ្វើឡើង​នៅក្នុង​ឯកសារ​ដែល​បាន​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​អាល្លឺម៉ង់​ ​Der​ ​Spiegel​ ​។​ ​គេ​ ​បាន​ចោទ​ថា​ ​ManCity​ ​បាន​បង់ថ្លៃ​ទៅ​ឲ្យ​លោក​ ​Emeka​ ​Obasi​ ​នៅពេល​ពួកគេ​ ​បាន​ចុះហត្ថលេខា​លើ​ ​Sancho​ ​ពី​ ​Watford​ ​កាលពី​ខែមីនា​ឆ្នាំ​ ​២០១៥​ ​(​បច្ចុប្បន្ន​គេលេង​នៅ​ ​Dortmund​)​ ​និង​បង់ប្រាក់​ចំនួន​ ​៦៦,០០០​ ​ផោន​ទៅ​ឱ្យ​ ​Watford​ ​ដើម្បី​នាំ​យក​កីឡាករ​វ័យក្មេង​ ​ដែល​មាន​ទេពកោសល្យ​នេះ​ផង​ដែរ​ ​។​ ​

សហព័ន្ធ​ ​បាន​ចែងថា​ ​ក្លិប​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្តល់​នូវ​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​កីឡាករ​ក្រោម​អាយុ​ ​១៦ឆ្នាំ​ឡើយ​ ​ហើយ​កីឡាករ​វ័យ​ក្មេង​ៗ​ ​មិន​អាច​មាន​តំណាងដោយ​ភ្នាក់ងារ​រហូតដល់​ពួកគេ​មាន​អាយុ​ ​១៦​ ​ឆ្នាំ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម