បទចម្រៀង «បែកគ្នាបានស្ទាវ» របស់ អាន គុណកូឡា កំពុងទទួលបានការគាំទ្រពីក្រុមយុវវ័យ (មានវីដេអូ)
ភ្នំពេញ៖ តារាចម្រៀង អាន គុណកូឡា បានបាត់បងការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងក្រោយពេលឈានជើងចូលផលិតកម្ម សាន់ដេ ។
ប៉ុន្តែនៅពេលថ្មីៗនេះ អាន គុណកូឡា បានផ្លាស់ចេញពីផលិតកម្ម សាន់ដេ ដោយបានវិលចូលទ្រនំចាស់វិញ គឺ ផលិតកម្ម M និងបានចេញនូវបទចម្រៀងថ្មីមួយបទ ដែលមានការគាំទ្រពីមិត្តយុវវ័យ គឺបទ «បែកគ្នាបានស្ទាវ» ។
កាលពីឆ្នាំ២០១៦ អាន គុណកូឡា បានធ្វើឲ្យទស្សនិកជនស្គាល់ជាច្រើន តាមរយៈបទចម្រៀងរបស់លោក នៅក្នុងការប្រគុំតន្រ្តីរបស់ផលិតកម្ម M ជាមួយនឹងកញ្ញា តាក់ ម៉ា។
សម្រាប់បទច្រៀងថ្មី «បែកគ្នាបានស្ទាវ» របស់លោក អាន គុណកូឡា ដែលទើបចេញនេះ កំពុង មានសន្ទុះគាំទ្រយ៉ាងច្រើនពីសំណាក់ក្រុមយុវវ័យ ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍