ប្រមុខរាជរដ្ឋាភិបាល ដកតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តសាលដីកា
ភ្នំពេញ ៖ ទីបំផុត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកអភិបាលរងខេត្តព្រះសីហនុ ២រូប ចេញពីតំណែង គឺ លោក ស្រ៊ុន ស្រ៊ន់ និង លោក ផៃ ប៊ុនវណ្ណៈ ។
តាមរយៈ ហ្វេសប៊ុកផេចផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះ សម្តេច បង្ខំចិត្តអនុវត្តអភិក្រមទី៥ គឺ ការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុ ពីររូប ចេញពីតំណែង។
សម្តេចតេជោ បានសរសេរបន្តថា សម្តេច ត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ សម្តេច គ្មានពេលនិយាយច្រើន ជាមួយមន្ត្រី ខឹលខូចទៀតទេ ព្រោះបានអប់រំពួកគេច្រើនហើយ ។
សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយអោយតែបំពានលើផលប្រយោជន៍ប្រជាជន ។
សូមបញ្ជាក់ថា ការដកតំណែងអភិបាលរងខេត្ត ទាំងពីររូបនេះ គឺពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តសាលដីកាតុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅនេះ ។ ក្រៅពីអភិបាលរងខេត្តទាំងពីរនេះ សម្តេចតេជោ ក៏បានផ្តល់នូវការណែនាំទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវពិនិត្យអំពីលក្ខណៈដែលកើតមាន ដោយមេទាហានខេត្ត បើមានបញ្ហា ដែលរកឃើញ គឺត្រូវតែមានការដកតំណែង៕
លោក ស្រ៊ុន ស្រ៊ន់
លោក ផៃ ប៊ុនវណ្ណៈ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍