Fulham បណ្តេញលោក Claudio Ranieri ចេញពីតំណែង ក្រោយដឹកនាំបាន ១០៦ថ្ងៃ
អង់គ្លេស៖ ក្លិប Fulham បានបណ្តេញលោក Claudio Ranieri ចេញពីតំណែង បន្ទាប់ពីគ្រូបង្វឹករូបនេះ ដឹកនាំបានត្រឹមតែ ១០៦ថ្ងៃប៉ុណ្ណោះ ហើយលោក Scott Parker នឹងទទួលបន្ទុកបណ្ដោះអាសន្ន ។
ការប្រកួតចុងក្រោយរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី គឺរងបរាជ័យក្រោមថ្វីជើងក្លិប Southampton ២-០ កាលពីថ្ងៃពុធ ដែលធ្វើអោយក្រុម ធ្លាក់ទៅលេខ១៩ ក្នុងក្របខ័ណ្ឌ Premier League ដោយ ត្រូវការ ១០ពិន្ទុ ដើម្បីរួចផុតពីតំបន់កាត់ចោល ខណៈនៅសល់តែ ១០ប្រកួតទៀតប៉ុណ្ណោះ នឹងចប់រដូវកាល ។
គួរបញ្ជាក់ផងដែរថា លោក Ranieri ចូលមកដឹកនាំ Fulham កាលខែវិច្ឆិកា បន្ទាប់ពីការបណ្តេញលោក Slavisa Jokanovic ។ គ្រូបង្វឹកវ័យ ៦៧ឆ្នាំរូបនេះ បានឈ្នះត្រឹមតែ ៣លើកប៉ុណ្ណោះក្នុងចំណោម ១៧ប្រកួត ក្នុងនាមជាអ្នកចាត់ការទូទៅ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍