Connect with us

Heung​-​Min​ ​Son​ ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ ​London​ ​Football​ ​Awards​

បរទេស​៖​ ​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ត្រូវ​បាន​ទៅលើ​កីឡាករ​ ​Heung​-​Min​ ​Son​ ​របស់​ ​Tottenham​ ​តាមរយៈ​ការប្រកាស​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​ ​ទី​ក្រុង​ឡុងដ៍​ ​។​ ​
​ក្រៅពី​ការ​ទាត់​បញ្ចូល​ទី​ ​១៦គ្រាប់​ ​និង​ ​Assists​ ​៩គ្រាប់​ ​ក្នុង៣៤ប្រកួត​នៃ​រដូវ​កាល​នេះ​ ​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូរ៉េ​ខាងត្បូង​ ​ក៏បាន​ឈ្នះ​មេដាយមាស​នៅក្នុង​ព្រឹត្តិ​ការណ៍​អាស៊ី​ហ្គេម​ឆ្នាំ២០១៨​ ​ដែល​បាន​ធ្វើឲ្យ​រូបគេ​ ​រួចផុត​ពី​កាតព្វកិច្ច​យោធា​។​ ​


​ខ្សែប្រយុទ្ធ​អាស៊ី​របស់​ក្រុម​មាន់​ខ្នាយ​មាស​ ​បាន​ឈ្នះ​មិត្ត​រួម​ក្រុម​ ​Harry​ ​Kane​,​ ​កីឡាករ​ ​Eden​ ​Hazard​ ​របស់​ក្រុម​ ​Chelsea​,​ ​Townsend​ ​នៅ​ ​Crystal​ ​Palace​ ​និង​ ​Aubameyang​ ​របស់​កាំភ្លើងធំ​ ​។​
​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នោះ​ ​ក៏​មាន​ពាន​រង្វា់​ផ្សេងទៀត​ដូចជា​ ​លោក​ ​Mauricio​ ​Pochettino​ ​ត្រូវ​បាន​តែងតាំង​ជា​អ្នកគ្រប់គ្រង​ឆ្នើម​ប្រចាំឆ្នាំ​ ​ហើយKane​ ​បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ ​របស់​ ​LFA​ ​នៅក្នុង​ឆ្នាំ​ ​2018​ ​ខណៈ​កីឡាករ​ ​Declan​ ​Rice​ ​របស់​ ​West​ ​Ham​ ​បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​ ​៕​

 

    Loading...

    ពេញនិយម