Connect with us

Sergio​ ​Ramos​ ​ត្រូវ​ពិន័យ​ ​២ប្រកួត​ ​សម្រាប់​ការ​បង្កកំហុស​ ​យក​កាត​លឿង​ដោយចេតនា​

បរទេស​៖​ ​Sergio​ ​Ramos​ ​ត្រូវ​រង​ពិន័យ​ ​២ប្រកួត​ដោយ​ការសម្រេច​របស់​ ​UEFA​ ​សម្រាប់​អ្វី​ដែល​ពួកគេ​ចាត់ទុកថា​ ​មានបំណង​បង្កកំហុស​យក​កាត​លឿង​ ​ពេល​ប៉ះ​ ​Ajax​ ​ក្នុង​ការប្រកួត​ ​Champions​ ​League​ ​វគ្គ​ ​១៦ចុងក្រោយ​ ​។​
​ខ្សែការពារ​ក្លិប​ ​Real​ ​Madrid​ ​មាន​ចេតនា​ទទួល​បាន​កាត​លឿង​ ​ដើម្បី​លុបចោល​រាល់​កាត​លឿង​ដែល​ទទួល​បាន​ពីមុន​មក​ ​និង​មិន​ជាប់​កាត​នៅ​ការប្រកួត​លើកក្រោយ​ ​។​ ​
​UEFA​ ​បាន​និយាយ​ថា​ ​រឿង​នេះ​ ​ធ្វើឡើង​ដោយចេតនា​ ​។​ ​ឥឡូវនេះ​ ​រូបគេ​ ​នឹង​ត្រូវ​ពិន័យ​បន្ថែម​ទៀត​ ​នោះ​មានន័យថា​ ​ប្រសិនបើ​ក្រុម​ ​Real​ ​Madrid​ ​ឈាន​ដល់​វគ្គ​ ​១​/​៤​ ​ផ្តាច់ព្រ័ត្រ​ ​Ramos​ ​នឹង​ត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​ជើង​ទី១​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម