Manchester United សម្លឹងឃើញកីឡាករ ៣រូប ជាគោលដៅផ្ទេរ នៅរដូវក្តៅនេះ
អង់គ្លេស៖ Manchester United ត្រូវបានគេរាយការណ៍ថា បានសម្លឹងឃើញកីឡាករ ៣រូបគឺ Ivan Rakitić, Kalidou Koulibaly និង Aaron Wan-Bissaka ជាគោលដៅផ្ទេរសំខាន់ៗរបស់ពួកគេនៅរដូវក្តៅ ។ បើតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា លោក Ed Woodward បង្ហើបពីកីឡាករ ៣នាក់ ដើម្បីធ្វើឲ្យក្លិបនេះត្រលប់ទៅកំពូលតារាងបាល់ទាត់អឺរ៉ុបវិញ ។
កីឡាករទី១ Rakitićដែលនឹងចាកចេញពី Camp Nou នៅរដូវក្តៅនេះ បន្ទាប់ពី Bacrelona បានចុះហត្ថលេខានាំយក Frenkie De Jong ។ សម្រាប់ Koulibaly បានស្ថិតនៅក្នុងរ៉ាដារបស់ក្រុម Old Trafford មួយរយៈ ហើយជាគោលដៅមួយក្នុងអំឡុងពេលកាន់តំណែងរបស់លោក Jose Mourinho ។ ចំណែកខ្សែការពារ Wan-Bissaka របស់ Crystal Palace វិញ អាចនឹងត្រូវចំណាយប្រាក់ប្រមាណ ៤០លានអ៊ឺរ៉ូ ។
ក្រុមបិសាចក្រហម កំពុងសម្លឹងមើលការចំណាយដ៏ធំនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលពួកគេសម្លឹងមើល ការធ្វើកំណែទម្រង់ក្រុម និងការប្រជែងម្តងទៀតសម្រាប់ពានរង្វាន់ក្របខ័ណ្ឌ Premier League និងក្រៅស្រុក។ យោងទៅតាមកាសែត talkSPORT ពួកគេ នឹងត្រៀមកញ្ចប់ទឹកប្រាក់លើសពី ២០០លានអឺរ៉ូមុនពេលចាប់ផ្តើមរដូវកាលថ្មី ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍