Connect with us

ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ដែល​ពិធី​ការីនី​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​ប្រកាស​អញ្ជើញ​ក្រុម​គ្រួសារ​តារា​ ​TMS​ ​ថ្មី​នៅក្នុង​ពិធីសម្ពោធ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​រឿង​ ​«​ផ្កាយ​មារ​»​

ភ្នំពេញ​៖​ ​កាលពី​ម្សិលមិញ​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​បាន​រៀបចំ​ពិធីសម្ពោធ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​បុរាណ​ដ៏​ល្អឯក​រឿង​ ​«​ផ្កាយ​មារ​»​ ​សម្រាប់​ជា​ចំណងដៃ​ ​និង​ចូលរួម​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​នៅ​ចំ​កណ្តាល​ផ្សារ​ ​Eden​ ​garden​ ​យ៉ាង​ធំ​គគ្រឹកគគ្រេង​។​ ​​ពិធីសម្ពោធ​នេះ​ត្រូវ​បាន​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​CBS​ ​ភ្ញៀវ​កិត្តិយស​ ​និង​តា​រា​ល្បី​ៗ​យ៉ាងច្រើន​កុះករ​។​ ​

​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ ​គឺ​នៅពេល​ដែល​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​ដែល​ជាពិធី​ការីនី​ដ៏​ល្បីល្បាញ​ប្រចាំ​ ​CBS​ ​បាន​ប្រកាស​អញ្ចើញ​គ្រួសារ​តារា​ ​TMS​ ​ថ្មី​ៗ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារា​ជំនាន់​ថ្មី​ ​ទាំង​តារាចម្រៀង​យុវ​វ័យ​ថ្មី​ៗ​ដែល​មាន​ទេពកោសល្យ​។​

​គ្រួសារ​តារា​ ​TMS​ ​ថ្មី​ទាំងនេះ​ ​មាន​ដូចជា​លោក​ ​សួន​ ​បូ​ផា​និ​ត​ ​ដែល​ជា​ប្រធាន​គ្រប់គ្រង​ ​TMS​ ​រួម​ទាំង​សិល្បករ​ដូចជា​ ​លោក​ ​នូ​ ​ឧសភា​ ​កញ្ញា​ ​ដា​លី​ណា​ ​ក្រុម​ ​The​ ​Slime​ ​(​Chhay​ ​&​ ​Thirak​)​ ​និង​កញ្ញា​ ​ធីតា​ ​ដែល​ជា​ម្ចាស់​ពាន​របស់​ ​Acoustic​ ​Box​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MYTV​ ​ផង​ដែរ​។​ ​ចង់​ដឹង​ថា​គ្រួសារ​ ​TMS​ ​ថ្មី​ ​មាន​អ្វី​ដែល​ប្លែក​សម្រាប់​ឆ្នាំនេះ​ ​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទាំងអស់គ្នា​៕​

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម