Connect with us

អបអរសាទរ! Miss Planet International ឆ្នាំនេះបានទៅលើបវរកញ្ញាដែលមកពីប្រទេសនៅទ្វីបអាហ្វ្រិក

ភ្នំពេញ៖ កម្មវិធីប្រកួត Miss Planet International ឆ្នាំ២០១៩នេះ បានរកឃើញម្ចាស់គ្រងមកុដបវរកញ្ញាប្រចាំឆ្នាំហើយដោយជ័យលាភីបានទៅលើបវរកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង។ ប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រកួតនៅឆ្នាំនេះហើយបានទទួលបវរកញ្ញាជាច្រើនប្រទេសឱ្យបានស្គាល់ពីវប្បធម៌របស់ខ្មែរ។ ដោយឡែកបវរកញ្ញាកម្ពុជារីចំណាន កល្យាណ ក៏ទទួលបានពានរង្វាន់ឈុតតំណាងជាតិល្អបំផុតផងដែរ «Best in National Costume» ។ ទោះបីជាមិនបានទទួលជ័យលាភីក៏ដោយក៏បវរកញ្ញា រីចំណាន កល្យាណ បានក្លាយជាកញ្ញាឯកតំណាងប្រទេសកម្ពុជាដ៏ល្អឥតខ្ចោះ ដើម្បីបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ កម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម