Connect with us

តោះ! មកមើលរូបភាពអស្ចារ្យៗរបស់តារាជាច្រើនដួងចូលរួមពិធីសម្ពោធរឿង «ផ្កាយមារ»

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍ CTN បានរៀបចំពិធីសម្ពោធខ្សែភាពយន្តភាគបុរាណដ៏គួរឱ្យចាប់អារម្មណ៍គឺរឿង «ផ្កាយមារ» ដែលមានអ្នកចូលរួមទស្សនា ជាច្រើនអ្នក ជាពិសេស វត្តមានរបស់តារាសម្តែងជាច្រើនរូបបានចូលរួមផងដែរ។ ក្នុងនោះរួមមាន៖ លោក ទេព រិនដារ៉ូ លោក ញ៉ែម សុគន្ធ កញ្ញា ម៉ាក សែនសូនីតា និងតារាជាច្រើនដួងទៀត។
តាមការផ្តល់បទសម្ភាសន៍ជាមួយ អ្នកនាង សុផល អតីតបេក្ខជនកម្មវិធីកំពូលចុងភៅឯក Master Chef Khmer បានថ្លែងមកកាន់ MYTY Plus ថា៖ «ខ្ញុំនឹងរង់ចាំមើលខ្សែភាពយន្តភាគ រឿង ផ្កាយមារ ដែលបញ្ចាំងក្នុងពេលឆាប់ៗនេះហើយបើមើលទៅដូចជាទំនងល្អមើលណាស់»។

រឿង «ផ្កាយមារ» ជារឿងបែបបុរាណដំបូងគេដែលចំណាយពេលថត និង បច្ចេកទេស 3D ជាច្រើន។ ទស្សនិកជននឹងបានតាមដាន គ្រប់ឈុតគ្រប់ឆាក ទាំងការឈ្នានីសគ្នា វ៉ៃប្រហារគ្នាព្រោះតែដណ្តើមស្នេហា ហើយតួអង្គមួយរូបៗសុទ្ធសឹងតែចង់ឈ្នះរៀងៗខ្លួន។ បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ខ្សែភាពយន្តភាគបុរាណមួយនេះនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Page CTN រៀងរាល់ថ្ងៃ ច័ន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧ យប់តទៅ ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម