កុំភ្លេចទៅលេងកម្សាន្តបុណ្យទន្លេ នាខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា
កំពង់ឆ្នាំង៖ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះ ត្រូវបានរៀបចំស្ទើររួចរាល់ ១០០ ភាគរយហើយ ខណៈដែលបន្ទប់ស្នាក់នៅ ត្រូវបានកក់អស់ភាគច្រើន បើគិតដល់ថ្ងៃម្សិលមិញនេះ ។
ពិធីបុណ្យទន្លេក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ខែមីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍» ។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា ពិធីបុណ្យទន្លេលើកទី៥ ដែលរៀបចំនៅខេត្តកំពង់ឆ្នាំងនៅឆ្នាំនេះ នឹងទាក់ទាញទេសចរ មិនតិចជាង ៥០ ម៉ឺននាក់ នោះទេ ។
ដោយឡែក បើតាមមន្ទីរទេសចរណ៍ខេត្ត បានអោយដឹងថា ក្នុងទីរួមខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានផ្ទះសំណាក់ និងសណ្ឋាគារ សរុបជាង ៦០០ បន្ទប់ ដែលចំនួននេះ ត្រូវបានរំពឹងថា នឹងមិនអាចឆ្លើយតបទៅនឹងចំនួននៃអ្នកទេសចរ ដែលមកចូលរួមក្នុងពិធីបុណ្យទន្លេ បាននោះទេ។
គួរកត់សម្គាល់ថា តំបន់ទេសចរណ៍សំខាន់ៗនៅក្នុងខេត្តកំពង់ឆ្នាំ រួមមាន រមណីយដ្ឋានភ្នំនាងកង្រី វត្តត្រឡែងកែង សហគមន៍ទេសចរណ៍អណ្តូងឫស្សី និងកន្លែងទឹកធ្លាក់ក្នុងស្រុកទឹកផុស ។
សូមរម្លឹកថា ពិធីបុណ្យទន្លេនៅកម្ពុជា ត្រូវបានរៀបចំដំបូងក្នុងឆ្នាំ ២០១៥ ក្នុងខេត្តក្រចេះ ដោយមានភ្ញៀវចូលរួមប្រមាណ ១០ ម៉ឺននាក់, ឆ្នាំ ២០១៦ ធ្វើនៅខេត្តកំពង់ចាម មានអ្នកចូលរួមប្រមាណ ៥០ ម៉ឺននាក់, ឆ្នាំ ២០១៧ នៅខេត្តស្ទឹងត្រែង មានប្រហែល ១៤ ម៉ឺននាក់, និងកាលពីឆ្នាំ ២០១៨ រៀបចំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានភ្ញៀវចូលរួមប្រមាណជាង ១,៥ លាននាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍