តោះទៅចូលរួម ទិវាជាតិអំណានឆ្នាំ២០១៩ ដើម្បីទទួលបានសៀវភៅ ចំនួន ៤,០០០ក្បាល ដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាជាតិអំណានឆ្នាំ២០១៩ លើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពេញ គឺ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ខាងមុខនេះ ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងទិវាជាតិអំណាន ឆ្នាំ២០១៩ ខាងមុខនេះ នឹងមានការចែកជូនសៀវភៅជាភាសាខ្មែរ ដល់អ្នកដែលចូលចិត្តអានសៀវភៅ និងអានអត្ថបទអក្សសិល្ប៍ចំនួន ៤,០០០ក្បាល ដោយឥតគិតថ្លៃ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ឲ្យដឹងថា ក្រៅពីមានការចែកជាសៀវភៅ អក្សសិល្ប៍ ក៏មានការលក់សៀវភៅបញ្ចុះតម្លៃផងដែរ នៅក្នុងរយៈពេល៣ថ្ងៃ នៃទិវាជាតិអំណាននេះ ហើយក៏នៅមានសៀវភៅផ្សេងៗទៀតដែលទទួលបានពីសប្បុរសជន ដើម្បីចែកជូនដល់យុវជន និងជាការលើកទឹកចិត្តដល់យុវជន ដើម្បីឱ្យមានការអានសៀវភៅជាភាសារខ្មែរឱ្យបានច្រើនផងដែរ ។
បើតាមលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ការរៀបចំការប្រារព្ធ ទិវាជាតិអំណាន ជារៀងរាល់ឆ្នាំនេះ គឺមានគោលបំណង់សំខាន់ ដើម្បីបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា និងជាការឆ្លើយតបទៅ នឹងគោលដៅអប់រំជាតិ ។ នៅក្នុងយុគសម័យបច្ចេកវិទ្យា មនុស្សអានតាមបែបផ្សេងៗពីគ្នា ហើយការអានច្រើន គឺបង្កើនចំណេះដឹងកាន់តែច្រើន និងអាចមានឱកាសទទួលបានការងារកាន់តែច្រើនដូចគ្នា។
គួររំលឹកថា ក្រសួងអប់រំ បានរៀបចំទិវាជាតិអំណាន លើកទី១ កាលពីឆ្នាំ២០១៦ ដើម្បីជម្រុញការអានសៀវភៅឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រោយការស្រាវជ្រាវបង្ហាញថា ចំនួនអ្នកអាន មានការធ្លាក់ចុះយ៉ាងខ្លាំង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍