Connect with us

តោះ! មកមើលមកុដរបស់ Miss Global ដែលហង្ស សុរិយាន់ទើបតែគ្រង

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការប្រកួត Miss Global នៅប្រទេសហ្វីលីពីនថ្មីៗនេះមក កញ្ញាហង្ស សុរិយាន់ ត្រូវបានរៀបចំពិធីគ្រងមកុដជាផ្លូវការ ដោយគណកម្មការរៀបចំ Miss Global Organization ។

ពិធីគ្រងមកុដនេះ ត្រូវបានចូលរួមដោយលោក ហោ គឹមសុកាន ដែលជាអនុប្រធាននាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា និង លោក ឯក ប៊ុនថា ដែលជាអគ្គនាយករងកិច្ចការវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

យោងតាមកិច្ចសម្ភាសន៍ជាមួយ MYTV Plus បានឲ្យដឹងថា ពួកគាត់ ពិតជាមានមោទនភាព និងមានការកោតសរសើរយ៉ាងខ្លាំងចំពោះកញ្ញា ហង្ស សុរិយាន់ ដែលបានតំណាងឲ្យកម្ពុជា បានយ៉ាងល្អ ដោយកញ្ញាជា កញ្ញាឯក ដែលមានទាំងសម្រស់ និងចំណេះដឹងខ្ពស់ សម្រាប់តំណាងឲ្យប្រទេសលើឆាកអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា កញ្ញា ហង្ស សុរិយាន់ បាននាំមកនូវមុខមាត់ជូនជាតិមាតុភូមិ ដោយបានជាប់ក្នុងចំណោម ១១នាក់ចុងក្រោយ នៃកម្មវិធី Miss Global ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម