Connect with us

ក្រុម​គ្រូពេទ្យ​ជាតិ​ ​និង​អន្តរជាតិ​ ​ជិត៣០០នាក់​ ​បាន​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​ជូន​ពលរដ្ឋ​នៅ​ស្រុក​ព្រៃកប្បាស​ ​ដោយ​ឥតគិតថ្លៃ​

តាកែវ ៖ ក្នុងរយៈពេល៣ថ្ងៃ កន្លងទៅនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានសហការជាមួយអង្គការមូលនិធិពុទ្ធសាសនា ឆឺជី កម្ពុជា រួមទាំង ក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិចំនួន ២៨៥នាក់ មកពីកោះតៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឡាវ កម្ពុជា អាមេរិក និងបារាំង បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយគិតថ្លៃ ។

លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ បានអោយដឹងថា ការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាសដោយឥតគិតថ្លៃនេះ គឺជាគោលនយោបាយ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោក តែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា នាយកប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានមានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលនេះ គឺបានយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលលោកតែងតែឲ្យក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចូលរួមសហការ និងធ្វើការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដោយប្រើទាំងជំនាញ និងទឹកចិត្តស្រឡាញ់ចំពោះប្រជាពលរដ្ឋ ។

លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណអង្គការមូលនិធិពុទ្ធសាសនា ឆឺជី កម្ពុជា រួមទាំងក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការរៀបចំសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ ។
សូមបញ្ជាក់ថា ក្នុងសកម្មភាពមនុស្សធម៌រយៈពេល៣ថ្ងៃនោះ មានប្រជាពលរដ្ឋ សរុបចំនួន ៥,៧៨៩នាក់ បានមកពិនិត្យ និងទទួលការព្យាបាល ដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងក្រុមវេជ្ជបណ្ឌិត នៃអង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com