Connect with us

យាយ​ យយ​ ចូល​ពេទ្យ​ផ្អាក​ច្រៀង​អាយ៉ៃ​មួយ​រយៈ​សិន​ដោយសារតែ​…

ភ្នំពេញ​៖ ក្នុងរយៈពេល២សប្តាហ៍​កន្លងមក​នេះ​ តារា​កំប្លែង​ចម្រៀង​អាយ៉ៃ​ឆ្លើយឆ្លង​ យាយ​ យយ​ ខកខាន​មិនបាន​ច្រៀង​ អាយ៉ៃ​ជាមួយ​ដៃគូ​រលោក​ ព្រហ្ម​ ម៉ា​ញ ដោយសារតែ​ គាត់​មាន​ជំងឺ​ជាប់​សរសៃ​បន្តិចបន្តួច​ ដែល​តម្រូវ​ឱ្យ​ យាយ​ យយ​ សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មួយ​រយៈ​សិន​។ ប៉ុន្តែ​កូន​របស់​គាត់​ នាយ​ ព្រែក​ បាន​បង្ហោះ​រូប​ប្រាប់​ទស្សនិកជន​នា​ពេល​ថ្មី​ៗនេះ​ថា​ ម្តាយ​របស់​គាត់​បាន​ធូរស្រាល​វិញ​ហើយ​ គាត់​ក៏​ជិត​បាន​ច្រៀង​អាយ៉ៃ​វិញ​ហើយ​ដែរ​។ យាយ​ យយ​ មិន​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ទេ​គ្រាន់តែ​គាត់​ជាប់​សរសៃ​ចង្កេះ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ សប្តាហ៍​ក្រោយ​ទស្សនិកជន​នឹង​បាន​ទស្សនាការ​ច្រៀង​អាយ៉ៃ​របស់​ យាយ​ យយ​ ក្នុង​កម្មវិធី​ «សោភ័​ណតន្រ្តី​» របស់​ស្ថានីយ​ទូរទស្សន៍​ CTN​ វិញ​ហើយ​។ ក្រោយ​បានឃើញ​ Comment​ របស់​នាយ​ ព្រែក​ អ្នកគាំទ្រ​នាយ​ ព្រែក​ និង​ យាយ​ យយ​ មានតែ​មតិ​សូមជូនពរ​ឱ្យ​ យាយ​យយ​ឆាប់​ជា​វិញ​តែប៉ុណ្ណោះ​៕

អត្ថបទ​៖ ឡុង​ រតនា​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម