Connect with us

ក្រសួងធនធានទឹក បើកយុទ្ធនាការជួសជុលទ្រង់ទ្រាយធំទំនប់សណ្តរស្ទឹងព្រែកត្នោត

(ភ្នំពេញ) ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ឈានមកដល់ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ស្ទឹងព្រែកត្នោត ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល បានស្រកផុតពីការព្រួយបារម្ភហើយ ។ 

ក្រសួងធនធានទឹកនិងឧតុនិយម បន្ថែមថា ទន្ទឹមនឹងការស្រកចុះភ្លាមនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ បើកយុទ្ធនាការទ្រង់ទ្រាយធំ ជួសជុលឡើងវិញនូវទំនប់សណ្តរស្ទឹងព្រែកត្នោត ជាពិសេស គឺផ្តោតទៅលើកន្លែងដែលមានការហូរច្រោះនាពេលកន្លងមក ។

សូមជំរាបថា នៅក្នុងយុទ្ធនាការជួសជុលទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងនៅ ៥ ទីតាំងសំខាន់ៗ ដោយប្រើប្រាស់គ្រឿងចក្រជិត ៥០ គ្រឿង ហើយគ្រោងនឹងប្រើរយៈពេលយ៉ាងយូរបំផុត ០២ ថ្ងៃ ដើម្បីធ្វើឱ្យរួចរាល់ជាស្ថាពរ ដើម្បីធានាដល់សុវត្ថិភាពក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលពីទឹកជំនន់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម