ពិតជារំភើប តារាចម្រៀង និងតារាសម្តែងជាច្រើនដួង បានចូលរួមលើកទឹកចិត្តដល់ជនពិការគ-ថ្លង់
ភ្នំពេញ ៖ តារាចម្រៀង និងតារាសម្តែងជាច្រើនរូប បានចូលរួមគាំទ្រដល់វេទិកាស្តាប់ឮកម្ពុជា លើកទី៤ ដែលបានរៀបចំឡើងនៅថ្ងៃទី ៣ ខែមីនា នាសាលមហោស្រពកោះពេជ្រ ។
នេះជាលើកទី៤ហើយ ដែលកម្ពុជា បានរៀបចំទិវាស្ដាប់ឮកម្ពុជា នេះឡើង ដើម្បីចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹង និងផលវិបាកនៃការបាត់បង់ការស្ដាប់ឮបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា ។ ទិវាស្ដាប់ឮកម្ពុជា ត្រូវបានរៀបចំឡើងដោយមូលនិធិរក្សាកុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ។
វេទិកានេះ គេសង្កេតឃើញ មានការចូលពីសំណាក់តារាចម្រៀង និងតារាសម្តែង ដូចជា កញ្ញា មាស សុខសោភា, លោក សុគន្ធ ថេរ៉ាយុ, លោក អេចឡិច ចាន់ត្រា, នាយ ព្រែក និងតារាល្បីៗជាច្រើនដួងផ្សេងទៀត ផងដែរ ។
តារាទាំងនោះ បានបង្ហាញពីភាពគ្មានការរើសអើងដល់ជនពិការគ-ថ្លង់ នោះឡើយ ហើយបានបញ្ចេញនូវភាពរីករាយ នៅពេលបានជួបជនពិការគ-ថ្លង់ ព្រមទាំងបានផ្តល់សារលើកទឹកចិត្ត ថា «ត្រូវតែតស៊ូកុំចុះចាញ់ ប្រឹងដល់ទីបញ្ចប់ គឺ យើងមានជីវិតដូចតែគ្នាទេ»។
សូមបញ្ជាក់ថា ឆ្នាំនេះ ទិវាកាស្តាប់ឮកម្ពុជា បានប្រារព្ធឡើង ក្រោមប្រធានបទ «សូមត្រួតពិនិត្យការស្តាប់ឮរបស់លោកអ្នក» មកផ្សព្វផ្សាយ ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការកំណត់រោគវិនិច្ឆ័យ និងការព្យាបាលទប់ស្កាត់ទាន់ពេលវេលា ចំពោះការបាត់បង់ការស្តាប់ឮ ។
វេទិកានៅថ្ងៃម្សិលមិញនេះ ក៏មានវត្តមានចូលរួមពីលោកស្រី ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និង លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផង ៕
អត្ថបទ ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍