ព្រះមហាក្សត្ស និងសម្តេចម៉ែ ប្រទានអំណោយដល់ពលរដ្ឋជាង ៥០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅស្រុកស្រែអំបិល
(កោះកុង)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥៧៨ គ្រួសារ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកស្រែអំបិល ខេត្តកោះកុង ។
ព្រះរាជអំណោយរបស់ព្រះមហាក្សត្សនិងសម្តេចម៉ែ នេះ ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល រួមជាមួយវត្តមានអ្នកមុខអ្នកការក្នុងខេត្តកោះកុង រួមទាំងលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុងនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ នាវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
សូមជំរាបថា ជំនន់ទឹកភ្លៀងបានបង្ករឱ្យស្រុកចំនួន៤របស់ខេត្តកោះកុង ទទួលរងការលិចលង់ផ្ទះសំបែង និងស្រែចំការប្រជាពលរដ្ឋអស់ជាច្រើនហិកតា ក្នុងចំណោមនោះ ស្រុកស្រែអំបិលបានរងគ្រោះខ្លាំងគួរសមដែរ៕
ប្រភព៖ CNC TV
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍