ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងទ័ពឲ្យត្រៀមលក្ខណៈជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី
បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកថា បើទោះបីជា រាជរដ្ឋាភិបាល បានខិតខំពង្រឹងលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត ប៉ុន្តែក្នុងនាមជាកងទ័ព ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំ ដែលនេះ គឺជាកត្តាសត្យានុម័ត ដើម្បីការពារបូរណភាពទឹកដី ។
ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាសទស្សនកិច្ចសិក្សា ស្តីពីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ ជូនដល់នាយទាហានយោធភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូច៥២៣ នៃកងពលតូចថ្មីជើងលេខ៥២ នាខេត្តបាត់ដំបង ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យកងយោធពលខេមរៈភូមិន្ទ យកចិត្តទុកដាក់ពង្រឹងខឿនការពារជាតិ ជាពិសេសយោធភូមិភាគទី៥ បន្តតាមដានសភាពការណ៍នៅតាមបណ្តាព្រំដែន និងផ្សព្វផ្សាយអានុសាសន៍១០ចំណុច នៃសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃបង្កើតកងទ័ពជើងគោក និងអនុវត្តអភិក្រមទាំង៥ អោយបានខ្ជាប់ខ្ជួន គឺ មុជទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់ ។
ជាមួយគ្នានេះ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានណែនាំឲ្យផ្ដោតលើការងារអប់រំចិត្តសាស្រ្ត ច្បាប់រដ្ឋ វិន័យកងទ័ព បទដ្ឋានគតិយុត្តផ្សេងៗដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ក្រៅពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់នៅក្នុងការហ្វឹកហ្វឺន, កសាងអង្គភាព, ថែទាំរក្សាការពារអាវុធគ្រាប់ជាតិផ្ទុះឲ្យបានត្រឹមត្រូវ និងស្ថិតនៅក្នុងកន្លែងសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់លើកស្ទួយកម្រិតជីវភាព សុខភាព និងការរស់នៅរបស់កងទ័ព ។
ទន្ទឹមគ្នានេះ ត្រូវបន្តទំនាក់ទំនង និងសហការល្អជាមួយបណ្ដាគ្រប់អង្គភាព និងប្រជាជន សំដៅទប់ស្កាត់កុំឲ្យមានបាតុភាពផ្សេងៗកើតឡើង និងត្រៀមសម្ភារៈសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍កើតឡើង ។ ត្រូវត្រូវពង្រឹងទំនាក់ទំនងល្អ មិត្តភាព សហប្រតិបត្តិការជិតស្និទជាមួយប្រទេសជិតខាង និងខិតខំដោះស្រាយបញ្ហាព្រំដែន ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍