ម្ចាស់បទ «ok ណាចាស» អ្នកនាង Katreeya English នឹងមកដល់កម្ពុជា ក្នុងសប្តាហ៍នេះ
ភ្នំពេញ ៖ អ្នកនាង Katreeya English តារាចម្រៀងដ៏ល្បីរបស់ប្រទេសថៃ នឹងមកដល់ប្រទេសកម្ពុជា នៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងកម្មវិធីគម្រប់ខួប១៨ឆ្នាំ នៃកម្មវិធីប្រកួត FRESHIE GIRLS AND BOYS ។
វត្តមានរបស់ អ្នកនាង Katreeya English លើកនេះ នឹងធ្វើឲ្យកក្រើកឆាក MyTV តែម្តង ដោយសារតែ Katreeya មានទស្សនិកខ្មែរ គាំទ្រពេញចិត្តយ៉ាងខ្លាំង ។ ដូចនេះ ទស្សនិកជន អាចមកទស្សនាដោយផ្ទាល់ នៅស្ទូឌីយោស្ថានីយទូរទស្សន៍ MyTV ដើម្បីបានថតរូបទុកជាអនុស្សាវរីយជាមួយកំពូលតារាចម្រៀងដ៏ល្បីរបស់ប្រទេសថៃ រូបនេះ ។
អ្នកនាង Katreeya English ធ្លាប់ជាសមាជិកក្រុមចម្រៀង China doll របស់ប្រទេសថៃ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកនាង បានចាកចេញពីក្រុមតារាចម្រៀងនេះហើយ ។ ទស្សនិកជន ប្រហែលជាចាំរូបគាត់ហើយ គាត់ជាតារាដ៏ល្បីមួយរូប ហើយក៏ជាម្ចាស់បទ «Ok ណាចាស» ផងដែរ ។
សំរាប់ការប្រគុំតន្ត្រីលើកនេះ ក៏មានការចូលពីសំណាក់តារាចម្រៀងល្បីរបស់កម្ពុជា ដូចជា៖ លោក សុវត្ថិ មុន្នីនាថ, លោក សុវតិ្ថ មុន្នីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឈ និង តារាម៉ូឌែលជាច្រើនរូបផងដែរ ។
ទស្សនិកជន អាចទទួលបានសំបុត្រចូលទស្សនាដោយមិនគិតថ្លៃ នៅមជ្ឈមណ្ឌលកែសម្ផស្ស កុងជូ គ្លីនិក (ខេមបូឌា) ឬ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៩ ៣៦៨ ៨៦៦ និង ០៩៩ ២៣៨ ៨៦៦ ។
ស្ថានីយទូរទស្សន៍ MyTV នឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាចតទៅ ។ ចង់ជួប Idol របស់ខ្លួនទេ កុំភ្លេចចូលរួមទស្សនាផ្ទាល់ទាំងអស់គ្នា!
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍