Connect with us

ក្ដៅៗ! បាក់ទំបន់វារីអគ្គសនី សេពៀន ជាប់ទន្លេមេគង្គ នៅប្រទេស ឡាវ បណ្តាលអោយប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ ត្រូវបានជម្លៀសខ្លួន និង ១៥នាក់ ជាបឋមត្រូវបានបាត់ខ្លួន

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរ​នៅប្រទេសឡាវ​បានឲ្យដឹងថា មនុស្សមួយចំនួន​បានបាត់បង់ជីវិត ហើយខ្ទង់រយនាក់​ត្រូវគេ​រាយ​ការណ៍​ថា ​​បាន​បាត់ខ្លួន​ ក្រោយពីទំនប់វារីអគ្គិសនីមួយកន្លែង បានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍​ប្រទេសឡាវ និងជាប់ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំងខេត្ត​រតនៈគិរី ភាគឦសាន​នៃប្រទេស​កម្ពុជា។ នេះបើតាម​ការ​ដក​ស្រង់​ការផ្សាយចេញ​ពីសារពត៌មានអន្តរជាតិ.

ទំនប់ខាងលើត្រូវ​បានគេរាយការណ៍ថា បានបញ្ចេញទឹក​យ៉ាងជន់ជោរ ទំហំ​​ប្រមាណ ០៥ពាន់លានម៉ែត្រគូប នៅក្នុងសង្កាត់សានសៃ (San Sai) ខណៈអាជ្ញាធរ​បាន​ចេញ​ប្រតិបត្តិការជាបន្ទាន់ ដើម្បីជម្លៀស​មនុស្សចេញ។

គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់​ឡើង​​ដោយគម្រោង​រួមគ្នាមួយ ដឹកនាំដោយ​បណ្តាញ​​ក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយ​​ថៃ និងឡាវ។ ទំនប់​នេះ ត្រូវបានគេគ្រោង​នឹងបើកសម្ពោធឲ្យ​ប្រើប្រាស់​ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិន​ទាន់ច្បាស់​នៅ​ឡើយទេ​ថា តើ​វាបានចាប់ផ្តើមប្រតិបត្តិការ​ហើយ ឬនៅនោះឡើយ មុនហេតុការណ៍​ទំនប់នេះកើតឡើង៕

ទាក់ទិននឹងហេតុការណ៍នេះ អភិបាលខេត្តស្ទឹងត្រែង​ ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្រាប់ខេត្តស្ទឹងត្រែង ជាពិសេស តំបន់ដែលជាប់ព្រំដែនប្រទេសឡាវ គឺស្រុកសៀមប៉ាង ពុំទាន់ទទួលរងទឹកជំនន់ធ្ងន់ធ្ងរ ដែលហូរធ្លាក់មកពីប្រទេសឡាវ នៅឡើយទេ បើទោះបីមានព័ត៌មានថា អាជ្ញាធរបានបើកទំនប់វារីអគ្គិសនី ដោយសារតែគំហុក នៃការធ្លាក់ភ្លៀងក៏ដោយនោះ។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម