ការសិក្សាបានបង្ហាញថាក្មេងដែលគេងមិនបានគ្រប់គ្រាន់គឺមានផលប៉ះពាល់ទៅដល់ខួរក្បាលរបស់ពួកគាត់ច្រើនជាងមនុស្សវ័យជំទង់
ការផ្សព្វផ្សាយនៅក្នុង Frontiers in human Neuroscience នៅខែវិច្ឆិការ ឆ្នាំ២០១៦បានបង្ហាញនាពេលថ្មីៗនេះថា អ្នកស្រាវជ្រាវបានសាកល្បងទៅលើក្មេងដែលមានអាយុចន្លោះពី៥ឆ្នាំដល់១២ឆ្នាំដោយពួកគេមិនបានគេងគ្រប់គ្រាន់ លទ្ធផលបានបង្ហាញថា៥០ភាគរយនៃក្មេងគេងមិនបានគ្រប់គ្រាន់បានបង្ហាញយ៉ាងជាក់លាក់ពីផលប៉ះពាល់ដល់ផ្នែកខ្លះនៃខួរក្បាលរបស់ពួកគេ។
ការសិក្សាបានបង្ហាញថា មនុស្សជំទង់មានការថយចុះនៃកម្លាំងខួរក្បាលនៅពេលដែលពួកគាត់មិនបានសំរាកបានគ្រប់គ្រាន់ ដែលវាធ្វើឱ្យមានផលប៉ះពាល់ដល់ការចងចាំ ចំនែកឯកូនក្មេងវិញគឺមានផលប៉ះពាល់ទៅដល់ផ្នែកជាច្រើននៃខួរក្បាល។
អ្នកស្រាវជ្រាវបានធ្វើការវាស់ស្ទង់កម្រិតនៃចលនាខួរក្បាលរបស់ក្មេងនៅពេលដែលពួកគេគេងបានគ្រប់គ្រាន់នៅពេលយប់និងគេងមិនបានគ្រប់គ្រាន់។ នៅពេលនោះអ្នកស្រាវជ្រាវបានកត់សម្គាល់ភាពខុសគ្នារវាងចំនុចទាំង២ថា ផ្នែកខាងក្រោយនៃខួរក្បាលនឺងធ្វើឱ្យកើនទម្ងន់នៅពេលដែលគេងមិនបានគ្រប់គ្រាន់និងធ្វើឱ្យខួរក្បាលស្ពឺកស្រពន់ រីឯការគេងបានគ្រប់គ្រាន់នឺងធ្វើឱ្យខួរក្បាលទទួលបានសារបានយ៉ាងឆាប់រហ័សនិងធ្វើឱ្យអារម្មណ៏ស្រស់ស្រាយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍