VJ ណាណា មានហាងឆេងកាន់តែខ្លាំងក្នុងពិភពសិល្បៈ ក្រោយពេលរៀបការរួច
ភ្នំពេញ៖ ក្រោយពេលរៀបការរួចបានមួយរយៈ អ្នកនិពន្ធប្រលោមលោករឿងស្នេហាចាក់ដោតអារម្មណ៍មយុវវ័យ VJ ណាណា កំពុងតែឡើងយីអ៊ុនកាន់តែខ្លាំងចំពោះមុខរបរ និងការងារសិល្បៈ ដោយសារតែកំពុងតែមានទីផ្សារ និងការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន ។
ថ្មីៗនេះ គេឃើញ អ្នកនិពន្ធប្រឡោមលោក VJ ណាណា បានបើកសម្ពោធហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួន ដែលមានឈ្មោះថា VJ ណាណា ហើយ គាត់ ក៏ជាពិធីការនី ក្នុងកម្មវិធីសម្ពោធហាងលក់សំលៀកបំពាក់មួយនេះ ផងដែរ ។
VJ ណាណា ក៏ជានារីដំបូងក្នុងជួរអ្នកសិល្បៈវ័យក្មេង ដែលបាននិពន្ធនូវរឿងប្រឡោមលោក ជាពិសេសទ្រឹស្តីស្នេហា ហើយគាត់ បានចេញផ្សាយនូវសៀវភៅទ្រឹស្តីស្នេហាជាច្រើនក្បាល និងបានដាក់លក់សម្រាប់មិត្តៗយុវវ័យ ។ សៀវភៅទាំងនោះ បង្កប់នូវអត្ថន័យជាច្រើន ក្នុងការអប់រំ និងបង្ហាញពីធាតុពិត នៃជីវិតរបស់យុវវ័យ ក្នុងសង្គមបច្ចុប្បន្ន ។
សម្រាប់ការងារសិល្បៈវិញ ទោះបីជាគាត់ទើបបានរៀបការហើយក៏ដោយ VJ ណាណា ក៏មិនបានបោះបង់ចោលការងារមួយនេះឡើយ ហើយគាត់ ក៏មានការថតស្ពតពាណិជ្ជកម្មជាច្រើន ខណៈ ដែលមុខរបររបស់គាត់ ក៏កំពុងតែមានការកើនឡើនផងដែរ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍