Connect with us

ជើង​ចាយ​លុយ​ ​ជើង​ញុំា​មិន​ឡើង​គីឡូ​ ​និង​ជើង​កូរ​ ​សុទ្ធតែ​នៅក្នុង​ក្រុម​ ​Blackpink​

កូរ៉េ​ខាងត្បូង​៖​ ​ក្រៅពី​ច្រៀង​ពិរោះ​ ​មាន​សមត្ថភាព​ ​និង​មាន​សម្រស់​ស្រស់​ស្អាត​ ​ក្រុម​ចម្រៀង​នារី​ ​Blackpink​ ​ក៏​មាន​អ​ត្ត​ចរិ​ក​ប្លែក​ៗ​ដែល​យើង​នឹកស្មាន​មិនដល់​ផង​ដែរ​ ​។​



​ថ្ងៃនេះ​ ​MyTV​ ​Plus​ ​នឹង​ជម្រាប​ជូន​ប្រិយមិត្ត​អំពី​អ​ត្ត​ចរិ​ក​ប្លែក​ៗ​របស់​សមាជិក​ក្នុង​ក្រុម​ ​Blackpink​ ​ក្នុង​នោះ​ ​តាមរយៈ​កិច្ច​សម្ភាសន៍​មួយ​កាលពី​ពេល​ថ្មី​ៗ​ ​បានឱ្យ​ដឹង​ថា​ ​ជើង​ចាយ​លុយ​ដូច​ព្យុះ​ទៅលើ​ការទិញ​សំលៀកបំពាក់​ប្រចាំ​ក្រុម​ ​Blackpink​ ​គឺ​ ​Jennie​ ​ហើយនិង​ ​Lisa​ ​ដែល​គ្រប់ពេល​ដែល​ពួកគេ​ទៅ​ទិញ​សំលៀកបំពាក់​ជាមួយគ្នា​ ​ពួកគេ​ទាំងពីរ​ ​មិន​អាច​ជួយ​ឃាត់​គ្នា​បាន​នោះ​ទេ​។​



​ដោយ​ឡែ​ក​ជើង​ញុំា​មិន​ឡើង​គីឡូ​ប្រចាំ​ក្រុម​ ​Blackpink​ ​គឺ​ ​Rose​ ​ដែល​ជាទូទៅ​ ​Rose​ ​តែង​តែ​ញុំា​ច្រើនជាង​សមា​ជិ​ក​ផ្សេង​ៗ​ទៀត​នៅក្នុង​ក្រុម​ ​ប៉ុន្តែ​ ​Rose​ ​បែរជា​មាន​ចង្កេះ​តូចជាង​គេ​ទៅវិញ​។​



​ចំណែក​ឯស​មា​ជិ​ក​ដែល​ជា​ជើង​កូរ​ប្រចាំ​ក្រុម​ ​Blackpink​ ​គឺ​ ​Jisoo​ ​ដែល​នៅពេល​ ​Blackpink​ ​ឡើង​កម្ម​វិ​ធី​ម្តង​ៗ​ ​Jisoo​ ​តែងតែ​ធ្វើ​ឱ្យ​ទស្សនិ​ជ​ក​អស់សំណើច​ជាមួយនឹង​ភាព​កំប្លុក​កំប្លែង​របស់​គាត់​ ​។​



​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Blackpink​ ​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ក្រុម​ចម្រៀង​នារី​គីឡូ​ធ្ងន់​ ​ដែល​ក្រុម​ចម្រៀង​នារី​ដទៃ​ពិបាក​នឹង​ផ្តួល​ ​ដែល​ពេលនេះ​ ​ពួកគេ​កំពុង​តែម​មារ​ញឹក​ខ្លាំង​នៅក្នុង​អាជីព​សិល្បៈ​របស់​ពួកគេ​ ​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម