Opensignal ៖ Cellcard ជាម្ចាស់ពាន ផ្នែកបទពិសោធន៍នាំមុខគេ លើល្បឿន Download និង Upload
ភ្នំពេញ ៖ ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់មួយទៀត លើល្បឿនរបស់បច្ចេកវិទ្យា 4G LTE ពីស្ថាប័ន Opensignal ដែលបានប្រកាសថា Cellcard ជាម្ចាស់ពានផ្នែកបទពិសោធន៍នាំមុខគេ លើល្បឿន Download និង Upload។
នេះជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ពី Opengsignal ហើយជាការទទួលពានរង្វាន់ទី២ សម្រាប់ដើមឆ្នាំ២០១៩នេះ គឺ បន្ទាប់ពីស្ថាប័ន Ookla ទើបបានប្រកាសថា ក្រុមហ៊ុន Cellcard ជាម្ចាស់ជ័យលាភី លើផ្នែក Speedtest នៅប្រទេសកម្ពុជាជាផ្លូវការ ។
ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រកាសនៅក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា ហើយត្រូវបានឡើងទទួលដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និងលោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា។
លោក Watson បានថ្លែងថា ពានរង្វាន់ដែលក្រុមហ៊ុន Cellcard ឈ្នះផ្ទួនៗគ្នានេះ ជាភស្តុតាងបញ្ជាក់ពីគុណភាពនៃអ៊ីនធើណិតទូរស័ព្ទ ដែលបានដំណើរការតាំងពីខែមករា ឆ្នាំ២០១៧។
លោក បានបន្តថា «ពានរង្វាន់ឯករាជ្យទាំងនេះ ត្រូវបានផ្តល់ជូនពីអ្នកជំនាញ នៅក្នុងការពិនិត្យមើលលើភាពពិតប្រាកដ នៃបណ្តាញទំនាក់ទំនង ដោយផ្អែកលើការវិភាគ ពីបទពិសោធន៍អ្នកប្រើប្រាស់ពិតប្រាកដ និងដោយពុំមានភាពផ្ទុយពីការពិតនោះទេ»។
លោក ថា «ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនដែលមានបណ្តាញអ៊ីនធើណិតទូរស័ព្ទលឿនជាងគេនៅកម្ពុជា ហើយពួកយើងបានធ្វើការយ៉ាងស្វិតស្វាញ និងវិនិយោគយ៉ាងច្រើន ដើម្បីផ្តល់នូវសេវាល្អបំផុតជូនអតិថិជន»។
លោកបានបន្ថែមថា «បច្ចេកវិទ្យា 4G របស់ Cellcard គឺជាជម្រើសដ៏ល្អដែលប្រទេសកម្ពុជាត្រូវការ ហើយប្រសិនបើពួកគេ មិនបានសាកប្រើប្រាស់ Cellcard នៅក្នុងតំបន់របស់ពួកគេឱ្យបានលើសពី១ឆ្នាំនោះទេ ពួកគេគួរសាកប្រើប្រាស់យើងឡើងវិញ ដើម្បីមើលថា តើមានការពង្រឹងយ៉ាងម៉េចខ្លះ»។
លោក Watson បន្តថា «ពួកយើងបន្តដឹកនាំកម្ពុជា ទៅរកពិភពឌីជីថល និងពង្រឹងភាពរឹងម៉ាំរបស់យើងនៅទូទាំងក្រុមហ៊ុន Royal Group ដើម្បីផ្តល់ជូនបេសកកម្មដ៏សំខាន់នេះ»៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍