តើ ទេព បូព្រឹក្ស និយាយអ្វីខ្លះ នៅពេលគេព្រួតគ្នារិះគន់រឿងធ្វើបទបែកស្លុយ?
ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រីម្នាក់ដែលមានស្ទាយតុបតែងខ្លួនប្លែកពីគេ ដែលគ្រាន់តែឮឈ្មោះ ទេព បូព្រឹក្ស អ្នកណាៗក៏និយាយពីការតុបតែងខ្លួនប្លែកៗរបស់គាត់ដែរ។
ជារឿយៗ កញ្ញា ទេព បូព្រឹក្ស តែងតែបង្កការភ្ញាក់ផ្អើលតាមរយៈបទចម្រៀង រួមជាមួយនឹងស្ទាយរាំថ្មីៗរបស់គាត់ផងដែរ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ដោយបានលើកឡើងថា កញ្ញា ទេព បូព្រឹក្ស កំពុងតែបំពុលសង្គមតាមរយៈការចេញបទបែកស្លុយ ឬ ចម្លងបទពីប្រទេសជិតខាង ។
តបទៅនឹងការរិះគន់ទាំងនោះ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសាររៀបរាប់តបទៅវិញដោយបាននិយាយថា តាមពិតក្តីស្រម៉ៃរបស់ខ្លួន គឺគាត់ចង់គំរូតាមតារាចម្រៀងកូរ៉េខាងត្បូង CL ដែល CL គឺជានិមិត្តរូបនៅក្នុងចិត្តរបស់គាត់ផ្ទាល់ ។
កញ្ញា ខំប្រឹងព្យាយាមណាស់ តែអ្វីដែលគាត់ទទួលបាន គឺជាការជេរប្រមាថ និងស្តីបន្ទោសពីបងប្អូនជនរួមជាតិឯងទៅវិញ ។ កញ្ញា ក៏បានបន្តទៀតថា គាត់គោរពស្រឡាញ់វប្បធម៌របស់ប្រទេសណាស់ គឺរាល់ពេលមានកម្មវិធីបុណ្យជាតិម្តងៗ គាត់ចូលរួមមិនដែលខាននោះទេ។
ទន្ទឹមគ្នានេះ កញ្ញា ទេព បូព្រឹក្ស ក៏បានលើកឡើងដោយអាក់អន់ចិត្តថា ពេលពិធីបុណ្យចូលឆ្នាំ កញ្ញា ក៏ចេញបទប្រពៃណី តែគេធ្វើជាមើលមិនឃើញ ដល់ពេលចេញបទចម្រៀងរាំញាក់សប្បាយ បែរជាលើកឡើងថា ជាបទបែកស្លុយ ធ្វើឱ្យខូចវប្បធម៌ទៅវិញ ។
ជាចុងក្រោយ កញ្ញា ទេព បូព្រឹក្ស បានអះអាងថា នៅតែបន្តដំណើរទៅមុខ ទោះបីជាខ្លួនកំពុងជួបឧបសគ្គក៏ដោយ ៕
ទស្សនាវីដេអូ៖
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- ទេពបូព្រឹក្ស
- ពត៌មានតារា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍