តំបន់ភ្នំរាប នឹងក្លាយជាបេះដូងនៃតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
ភ្នំពេញ ៖ ខណៈដែលការវិវត្តនៃវិស័យដីធ្លី និងការវិនិយោគនៅកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ តំបន់ភ្នំរាប នៅជាយក្រុងភ្នំពេញ កំពុងក្លាយជាគោលដៅសំខាន់ក្នុងការអភិវឌ្ឍ ព្រោះតែតំបន់ដ៏មានសារសំខាន់នេះ បានតភ្ជាប់យ៉ាងល្អបំផុតជាមួយ ប៉ូលសេដ្ឋកិច្ច សំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។
បើយោងតាមគេហទំព័រ www.realestate.com.kh បានសរសេរថា តំបន់ភ្នំរាបនេះ ជាតំបន់ល្អសម្រាប់ការអភិវឌ្ឍ ពីព្រោះវាមានសណ្ឋានដីខ្ពស់ងាយស្រួលក្នុងការអភិវឌ្ឍលើគ្រប់គម្រោងទាំងអស់ ។ តំបន់ភ្នំរាប ប្រៀបបានទៅនឹងបេះដូងនៃតំបន់សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ព្រោះតំបន់នេះ ស្ថិតនៅចំកណ្តាលទីប្រជុំរបស់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ។
តាមការសង្កេតមើលទៅ ភាគខាងជើងឈាងខាងលិច តំបន់នេះ ស្ថិតនៅជិតផ្លូវ ៥១ ដែលជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់របស់រដ្ឋាភិបាល ក្នុងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ។ ដោយឡែក បើមើលមកខាងត្បូងវិញ គឺតភ្ជាប់ជាមួយបឹងតាមោកដែលជាតំបន់អភិវឌ្ឍន៍ ជាផ្សារបោះដុំ និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនាពេលអនាគត ។
ហេតុនេះនាំឱ្យតំបន់នេះ អាចអភិវឌ្ឍទៅជាគម្រោងបានគ្រប់លក្ខខណ្ឌ ពិសេសប្រសិនបើអ្នករកស៊ី គេចង់បង្កើតរោងចក្រ ឬ គេចង់បង្កើតជាផ្សារសម្រាប់ប្រជាជននោះ រាល់ផលិតផល និង សេវាកម្មទាំងអស់ គឺ ត្រូវបានតភ្ជាប់យ៉ាងល្អ ដែលធ្វើឱ្យចំណាយតិច តែចំណេញច្រើនលើការដឹកជញ្ជូន និងពេលវេលា ពីព្រោះតំបន់ដ៏ប្រសិទ្ធិនេះ ស្ថិតនៅចំកណ្តាល និងមានផ្លូវតភ្ជាប់ខ្វាត់ខ្វែងប្រៀបដូចជាសសៃឈាម ៕
ប្រភព ៖ www.realestate.com.kh
https://www.realestate.com.kh/km/news/Phnom-Reap-is-the-newest-tourism-development-project/

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍