ដោយសារតែអញ្ចឹងសោះទើប CTN គាំទ្រដល់ខ្សែភាពយន្តរឿងភាគខ្មែរ ជាពិសេស រឿងផ្កាយមារ
ភ្នំពេញ ៖ រហូតមកទល់ឆ្នាំ ២០១៩នេះ គឺមានរយៈពេលជាង ១៥ឆ្នាំ ហើយ ដែលស្ថានីយទូរទស្សន៍ CTN បានព្យាយាមយ៉ាងខ្លាំង ទាំងគំនិត និង ថវិកា ក្នុងការផលិត ក៏ដូចជាគាំទ្រនូវខ្សែភាពយន្តភាគខ្មែរដ៏ល្អៗជាច្រើន ។
នៅសឹងគ្រប់ខ្សែភាពយន្តដែល CTN ផលិត ឬ ចូលរួមគាំទ្រ សុទ្ធតែបង្កប់នូវវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង ជាក់ស្តែងដូចជារឿងភាគបុរាណថ្មី គឺ រឿង ផ្កាយមារ ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN គឺបានបង្កប់នូវសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ មានដូចជា ភ្លេងបុរាណ និងរបាំប្រពៃណីជាដើម ។
រឿង ផ្កាយមារ នេះ ក៏បានបង្ហាញតថភាពសង្គមនាសម័យលង្វែក មានទាំងការរៀននូវក្បាច់គុនដាវ គុនដំបង និងបង្ហាញពីសម្លៀកបំពាក់នៅសម័យនោះ យ៉ាងល្អឥតខ្ចោះផងដែរ ។
អ្វីដែលកាន់តែធ្វើឱ្យខ្សែភាពយន្តភាគបុរាណមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍នោះ គឺមានការចូលរួមសម្តែងដោយតារាដែលមានទេពកោសល្យ និងបទពិសោធន៍សម្ដែង ទាំងរឿងបុរាណ និងសម័យជាច្រើន ដូចជា តារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ, លោក ញ៉ែម សុគន្ធ, កញ្ញា ម៉ាក សែនសូនីតា ហៅតូតា, អ្នកនាង ផេង វ៉ាន់ណង, កញ្ញា ស្រី យ៉ាឡាង និងអ្នកនាង មាស សម្ផស្ស ។
បើចង់ដឹងច្បាស់ថា ខ្សែភាពយន្តមួយនេះពិតជាល្អមើល និងពិសេសយ៉ាងណា សូមទស្សនិកជនរង់ចាំតាមដានទស្សនារឿង ផ្កាយមារ រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN ឬ ក៏អាចទស្សនាតាមទំព័រហ្វេសប៊ុក CTN TV Live ផងដែរ ៕
អត្ថបទ ៖ លីន រតនា
- អត្ថបទទាក់ទង :
- CTN TV
- Featured
- រឿងផ្កាយមារ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍