ដឹងអត់ថា តារាថៃ ជះលុយតុបតែងខ្លួនអស់ប៉ុន្មាន ពេលទៅកម្មវិធីម្តងៗ?
ថៃ ៖ ប្រទេសថៃ គឺជាប្រទេសដែលសម្បូរទៅដោយតារាល្បីជាច្រើន ដែលពួកគេ មិនត្រឹមតែល្បីក្នុងស្រុកនោះទេ ក្នុងនោះ តារាថៃមួយចំនួន ក៏ល្បីល្បាញនៅក្រៅប្រទេសមិនធម្មតាផងដែរ។
យោងតាមសារព័ត៌មាននៅក្នុងប្រទេសថៃ បានឱ្យដឹងថា តារាថៃ ក្រៅពីទទួលបានចំណូលច្រើនពីការងារសិល្បៈ ពួកគេ ក៏បានជះលុយមិនស្ទើរ ទៅលើការតុបតែងខ្លួនរបស់ពួកគេ នៅពេលទៅកម្មវិធីម្តងៗដូចគ្នា ។
ជាទូទៅ ពួកគេតែងតែចំណាយប្រហាក់ប្រហែល ៣០០ ដុល្លារ ឬ ក៏លើសនេះ សម្រាប់អ្នកផាត់មុខ និងធ្វើសក់ល្បីៗ ។ ចំណែកឯសំលៀកបំពាក់វិញ ជួនកាលពួកគេបានទទួលការឧបត្ថម្ភពីផលិតផលម៉ាកក្នុងស្រុក និងពេលខ្លះ ពួកគេត្រូវចំណាយលុយរាប់ពាន់ដុល្លារដោយខ្លួនឯងសម្រាប់សំលៀកបំពាក់របស់ពួកគេ។
ទន្ទឹមគ្នានេះ ពួកគេ ត្រូវចំណាយ ១០ភាគរយ ពីប្រាក់ចំណូលដែលពួកគេទទួលបាន សម្រាប់អ្នកគ្រប់គ្រងរបស់ពួកគេ ។ ក្រៅពីនេះ ពួកគេ ក៏ត្រូវបង់ពន្ធជូនរដ្ឋផងដែរ តែសម្រាប់ចំនួនភាគរយដែលត្រូវបង់ជូនរដ្ឋ មិនត្រូវបានគេបញ្ជាក់ថាប៉ុន្មានភាគរយនោះទេ ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- thaistar
- តារាថៃ
- ពត៌មានតារា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍