Connect with us

ក្រៅពី​បទ​ «រហែក​តែ​ខោ​» ពេលនេះ​ កញ្ញា​ រ៉ា​ប៊ី​ រង​ការរិះគន់​រឿង​ចង្វាក់រាំ​បែប​ស៊ិច​ស៊ី​ ក្នុង​បទ​ «លុយ​ លុយ​»

ភ្នំពេញ​៖ ក្រោយពី​ការរិះគន់​លើ​សំលៀកបំពាក់​ដ៏​ស៊ិច​ស៊ី​របស់​កញ្ញា​ រ៉ា​ប៊ី​ ក្នុង​បទចម្រៀង​ «រហែក​តែ​ខោ​» នោះ​រួចមក​ ពេលនេះ​ ទស្សនិ​ក ក៏បាន​បន្ត​រិះគន់​កញ្ញា​ រ៉ា​ប៊ី​ បន្ថែម​ទៀត​ លើ​ចង្វាក់រាំ​របស់​គាត់​ ក្នុង​បទ​«លុយ​ លុយ​» ។

ទស្សនិកជន​ ដែល​បាន​មើល​ការ​សម្តែង​របស់​គាត់​ក្នុង​បទ​«លុយ​ លុយ​» បាន​រិះគន់​ថា​ ចង្វាក់រាំ​របស់​កញ្ញា​ រ៉ា​ប៊ី​ មើលទៅដូចជា​មិនសូវ​សមរម្យ​ទាល់តែសោះ​ ។ តារាចម្រៀង​រូប​នេះ​ ត្រូវ​បាន​ គេ​កត់សម្គាល់​ថា​ បាន​រង​ការរិះគន់​ជាបន្តបន្ទាប់​ទៅលើ​ភា​ពស៊ិច​ស៊ី​របស់​គាត់​ ជាពិសេស​ ការ​ស្លៀក​ ពាក់​លេច​លើ​លេច​ក្រោម​ ។

ទោះ​យ៉ាងណា​ សម្រាប់​ក្រុម​អ្នកគាំទ្រ​កញ្ញា​ រ៉ា​ប៊ី​ វិញ​ បាន​បញ្ចេញ​យោបល់​ថា​ ​;ពួកគេ​នៅតែ​បន្ត​គាំទ្រ​ រ៉ា​ប៊ី​ ជានិច្ច​ ទោះជា​មានការ​រិះគន់​យ៉ាងណាក៏ដោយ​ ។

ប៉ុន្តែ​ សម្រាប់​បទចម្រៀង​«លុយ​ លុយ​»ដែល​កំពុងតែ​មានការ​រិះគន់​នេះ​ កញ្ញា​ រ៉ា​ប៊ី​ មិនទាន់​មានការ​ឆ្លើយតប​បែប​ណា​នោះ​ទេ​ ហើយ​កញ្ញា​ រ៉ា​ប៊ី​ ក៏​កំពុង​ នឹង​ត្រៀម​ចេញ​នូវ​បទ​ចម្រៀង​ថ្មី​ៗបន្ថែម​ទៀត​ សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែល​នឹង​ចូល​មកដល់​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ៕

ទស្សនាវីដេអូ៖

អត្ថបទ​៖ ឡុង​ រតនា​

Loading...

ពេញនិយម