Connect with us

​ពិតជា​មិនធម្មតា​ ​រយៈពេល​ ​៣សប្តាហ៍​ ​វីង​ចែក​លុយ​ដល់​អតិថិជន​ ​និង​ភ្នាក់​ងារ​វីង​ ​៣០០នាក់​

​ភ្នំពេញ​ ​៖​ ​តាមរយៈ​កម្មវិធី​ ​”​ ​វីង​ឈ្នះ​ឥត​ល្ហែ​ ​”​ ​ធនាគារ​ឯក​ទេ​សវីង​ ​បាន​ផ្តល់​នូវ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​ ​១០ម៉ឺន​រៀល​ ​ដល់​អតិថិជន​ ​និង​ភ្នាក់​ងារ​វីង​ ​ចំនួន​ ​៣០០នាក់​ ​ដែល​បាន​ឈ្នះ​ ​ក្នុងរយៈពេល​ ​៣សប្តាហ៍​កន្លងទៅ​នេះ​ ​។​



​ថ្លែង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​អតិថិជន​មួយចំនួន​ ​ដែល​បាន​ឈ្នះ​រង្វាន់​នេះ​ ​លោក​ ​ស្រ៊ុ​ន​ ​ឈាង​ស្រេង​ ​នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​អតិថិជន​នៃ​ធនាគារ​ឯក​ទេ​សវីង​ ​បានឱ្យ​ដឹង​ថា​ ​កម្មវិធី​វិទ្យុ​ ​”​ ​វីង​ឈ្នះ​ឥត​ល្ហែ​ ​”​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​អបអរសាទរ​គម្រប់​ខួប​ ​១០ឆ្នាំ​ ​ដែល​ធនាគារ​ឯក​ទេ​សវីង​ ​បាន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​និង​ធ្វើការ​ថ្លែងអំណរគុណ​ដល់​អតិថិ​ជ​នវីង​ទាំងអស់​ ​ដែល​តែងតែ​គាំទ្រ​នូវ​ផលិតផល​ ​និង​ ​សេវាកម្ម​របស់​ធនាគារ​ឯក​ទេ​សវីង​ ​។​



​លោក​ ​បន្ត​ថា​ ​បន្ថែម​ពីលើ​ការ​ទំនាក់ទំនង​ទៅកាន់​អតិថិជន​ ​ដើម្បី​ផ្តល់​ជា​រង្វាន់​ទឹកប្រាក់​ ​១០​ ​ម៉ឺន​រៀល​ទៅកាន់​គណនី​វី​ងរ​បស់​ពួកគាត់​ ​កម្មវិធី​វិទ្យុ​ ​”​ ​វីង​ឈ្នះ​ឥត​ល្ហែ​ ​”​ ​ក៏​មានបំណង​បង្កើត​ជា​វេទិកា​ ​ដែល​អតិថិជន​ ​អាច​ចូលរួម​ផ្តល់​ជា​យោបល់​ ​ឬ​ ​មតិ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​របស់​វីង​ផង​ដែរ​ ​។​ ​សម្រាប់​ជំហាន​បន្ទាប់​ ​វីង​ ​ក៏​មាន​គម្រោង​ធ្វើ​ឱ្យ​កម្ម​វិទ្យុ​នេះ​ ​ក្លាយជា​វេទិកា​សម្រាប់​ផ្តល់​ជា​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ ​តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​អ្នកជំនាញ​ ​នៃ​ធនាគារ​ឯក​ទេ​សវីង​ផង​ដែរ​ ​។​



​តាមរយៈ​វិទ្យុ​ចំនួន​ ​៥​ ​កម្មវិធី​ ​”​ ​វីង​ឈ្នះ​ឥត​ល្ហែ​ ​”​ ​ដែល​មាន​រយៈពេល​ ​១ម៉ោង​ ​ផ្តល់​នូវ​ព័ត៌មាន​ស្តីអំពី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់​វីង​ ​។​ ​អ្វី​ដែល​រឹតតែ​ពិសេស​ ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​កម្មវិធី​នេះ​ ​គឺ​ ​វគ្គ​ដែល​ពិធីករ​វិទ្យុ​ ​ធ្វើការ​ហៅ​ទូរស័ព្ទ​ទៅកាន់​អតិថិ​ជ​នវីង​ចំនួន​ ​៥នាក់​ ​និង​ ​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​ពួកគាត់​ ​ដោយ​ផ្ទេរ​ប្រាក់​ចំនួន​ ​១០​ ​ម៉ឺន​រៀល​ ​ទៅកាន់​គណនី​វី​ងរ​បស់​ពួកគាត់​ ​។​ ​រង្វាន់​សរុប​ដែល​វីង​ ​នឹង​ចែក​ជូន​ទៅ​អតិថិជន​តាមរយៈ​កម្មវិធី​វិទ្យុ​នេះ​ ​គឺ​សរុប​ ​៥០០​ ​លាន​រៀល​ ​។​



​រាល់​អតិថិ​ជ​នវីង​ទាំងអស់​ ​(​រួមបញ្ចូល​ទាំង​ភ្នាក់​ងារ​វីង​)​ ​សុទ្ធតែ​មាន​សិទ្ធិ​ទទួល​បាន​រង្វាន់​នេះ​ ​ដោយ​គ្រាន់តែ​ដំណើរការ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​ឬ​ ​នៅ​តាម​ភ្នាក់​ងារ​វីង​ ​។​

​ចាប់ពី​ថ្ងៃ​ចន្ទ​ ​ដល់​ថ្ងៃសុក្រ​ ​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ចំនួន​ ​២៥នាក់​ ​(​០៥នាក់​ជា​ភ្នាក់​ងារ​វីង​)​ ​នឹង​ត្រូវ​បាន​ជ្រើសរើស​ ​ដើម្បី​ធ្វើការ​ហៅ​ទូរស័ព្ទ​ទៅកាន់​ពួកគាត់​ ​និង​ធ្វើការ​ផ្ទេរ​ទឹកប្រាក់​រង្វាន់​ភ្លាម​ៗ​ទៅកាន់​គណនី​វី​ងរ​បស់​ពួកគាត់​ ​។​

​អតិថិ​ជ​នវីង​ ​ក៏អាច​ចូលរួម​ជាមួយ​កម្មវិធី​នេះ​ផង​ដែរ​ ​ដោយសារតែ​ការ​ផ្សព្វផ្សាយ​តាមវិទ្យុ​មួយចំនួន​ ​នឹង​ត្រូវ​បាន​ផ្សាយបន្តផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ធនាគារ​ឯក​ទេ​សវីង​ ​។​ ​លើស​ពីនេះ​ទៀត​ ​វា​នឹង​មានការ​សាកល្បង​ជាច្រើន​ទាក់ទង​នឹង​កម្មវិធី​វិទ្យុ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​សម្រាប់​អតិថិជន​ ​ដើម្បី​ទទួល​បាន​អំ​ណោយ​ផ្សេង​ៗ​ទៀតផង​ដែរ​៕​


Loading...

ពេញនិយម