Connect with us

សម្តេច​តេជោ​ ​សម្រេច​អនុគ្រោះ​ពន្ធ​លើ​វិស័យ​ភាពយន្ត​រហូតដល់៥ឆ្នាំ​បន្ត​ទៀត​

​ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ ​និង​លើកទឹកចិត្ត​ដល់​ការផលិត​ភាពយន្ត​ខ្មែរ​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​អនុគ្រោះ​ពន្ធ​លើ​វិស័យ​ភាពយន្ត​ ​សម្រាប់​រយៈពេល៥ឆ្នាំ​បន្ថែម​ទៀត​ ​រហូតដល់​ដំណាច់ឆ្នាំ២០២៣​។​ ​សម្តេច​បាន​លើកឡើង​បែបនេះ​ ​នៅក្នុង​ពិធី​អបអរសាទរ​ ​ទិវា​វប្បធម៌​ជាតិ​ ​៣មីនា​ ​និង​ជំនួប​ជាមួយ​ក្រុម​សិល្បករ​កាលពី​ម្សិលមិញ​នៅ​សាល​សន្តិ​បាត​កោះ​ពេជ្រ​។​



​ការសម្រួល​ ​និង​អនុគ្រោះ​ពន្ធ​រយៈពេល៥ឆ្នាំទៅ​មុខ​ទៀត​នោះ​រួមមាន​៖​
​១​.​អនុញ្ញាត​ឱ្យ​ព្យួរ​ទុក​ការអនុវត្ត​ពន្ធ​កាត់​ទុក១៥​%​ ​លើ​សួយសារ​នៃ​ទ្រព្យ​អ​រូបិយ​ ​(​ការ​ផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ផលិត​ក្នុង​ស្រុក​)​។​
​២​.​អនុញ្ញាត​ឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់ចំណូល​ ​ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ​។​
​៣​.​អនុញ្ញាត​ឱ្យ​ព្យួរ​ទុក​ការ​អនុ​វត្ត​ឤ​ករ​ពិសេស​ ​លើ​សេវា​លំហែ​កម្សាន្ត​(​១០​%​)​ជូន​ដល់​សិល្បៈ​សៀក​ ​នៃ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប​៕​



​អត្ថបទ​៖​ ​ជា​ ​ប៊ុ​ន​ធឿន​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម