Man Utd បានធ្វើឱ្យក្រុមអ្នកគាំទ្រ PSG ស្លុតអារម្មណ៍ ក្រោយឈ្នះ ៣-១ ដើម្បីឡើងទៅកាន់វគ្គ ៨ក្រុមនៃ Champions League
បារាំង ៖ ពិតជាមិនគួរឱ្យជឿ ក្រុមបាល់ទាត់បិសាចក្រហម Manchester United អាចធ្វើការវាយបក យកឈ្នះក្រុមកំពូលតារាងបារាំង Paris Saint-Germain ៣-១ ក្នុងជើងទី២ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ។
ក្រុម Man Utd ដែលស្ទើតែអស់សង្ឃឹមទៅហើយ បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាមួយក្រុម Tottenham Hotspur, Ajax និង FC Porto ដោយសារគ្រាប់ចំណេញក្រៅដី ។ ពួកគេ បានចាញ់ PSG ២គ្រាប់ ក្នុងផ្ទះខ្លួនឯង គឺ កីឡដ្ឋាន Old Trafford កាលពីជើងទី១ ប៉ុន្តែបានធ្វើការវាយបកបាន ៣ក្រៅដីវិញ ក្នុងផ្ទះរបស់ PSG ក្នុងកីឡដ្ឋាន Parc des Princes ដែលស្ថិត ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
អ្នកដែលធ្វើឱ្យ ក្រុមបិសាចក្រហម បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនេះ គឺ កីឡាករស្បែកខ្មៅ Romelu Lukaku ដែលរកបានចំនួន២គ្រាប់ នៅនាទីទី២ និងនាទី៣០ មុនពេលមិត្តរួមក្រុម គឺ Marcos Rashford ធ្វើបានសម្រេចគ្រាប់ទី៣ នៅនាទីទី៩០+៤ ដោយបាល់ប៉េណាល់ទី ខណៈកីឡាករខ្សែបម្រើការពារ Bernat ធ្វើបានសម្រេចតែ១គ្រាប់ ឱ្យម្ចាស់ផ្ទះនៅនាទីទី១២ តែប៉ុណ្ណោះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន គ្រូបង្វឹកបណ្តោះអាសន្ន លោក Ole Gunnar Solskjaer បានអះអាងថា ក្លិបបិសាចក្រហម Manchester United អាចនឹងធ្វើបានយ៉ាងល្អ ក្នុងដំណើរឆ្ពោះទៅពានរង្វាន់ Champions League បន្ទាប់ពីក្រុមរបស់គាត់ បានទទួលជ័យជម្នះជាប្រវត្តិសាស្រ្ត ៣ ទល់នឹង១ លើក្រុម Paris Saint-Germain ។
អាចនិយាយបានថា ក្រុមបិសាចក្រហម ManUtd គឺជាក្រុមលើកដំបូង ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ Champions League ដែលអាចឈានទៅវគ្គបន្ទាប់ បើទោះបីជាបានចាញ់ ជើងទី១ ក្នុងទឹកដីខ្លួនឯងក៏ដោយ ។
សូមបញ្ជាក់ផងដែរថា នៅពេលនេះ បានរកឃើញ ៤ក្រុមហើយដែលឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League នារដូវកាលនេះ រួមមាន Tottenham Hotspur និង Manchester United របស់អង់គ្លេស, Ajax របស់ហូឡង់ និង FC Porto របស់ព័រទុយហ្គាល់ ដែលបានយកឈ្នះ Roma ៣-១ ក្នុងនាទីបន្ថែមយប់មិញនេះដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍