ទើបតែគេរិះគន់រឿងបែកស្លុយ! ឥឡូវមកមើល ទេព បូព្រឹក្ស តុបតែងខ្លួនបែបប្រពៃណី ម្តងវិញមើល
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះបទចម្រៀងថ្មី និងចង្វាក់រាំរបស់ខ្លួន ក្នុងនោះ ត្រូវបានគេលើកឡើងថា បទរបស់កញ្ញា ទេព បូព្រឹក្ស កំពុងតែបំពុលសង្គម និងជាបទដែលបែកស្លុយខ្លាំង ។
យោងតាមការបកស្រាយរបស់កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា គាត់ក៏ជាតារាដែលគោរពស្រលាញ់វប្បធម៌របស់ប្រទេសម្នាក់ផងដែរ ពោល គឺរាល់ពេលមានកម្មវិធីបុណ្យជាតិម្តងៗគាត់ចូលរួមមិនដែលខាននោះទេ។
ជាក់ស្តែង នៅថ្ងៃម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានចូលរួមពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ ដែលបានរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ជាតិ។
អ្វីដែលប្លែកនោះ ក្នុងពិធី កញ្ញា ទេព បូព្រឹក្ស បានស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតមែនទែន ដូចអ្វីដែលគាត់បានអះអាងមែន ។
គួរបញ្ជាក់ផងដែរថា កញ្ញា ទេព បូព្រឹក្ស ក៏មានបទចម្រៀងបែបប្រពៃណីផងដែរ ប៉ុន្តែកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេរិះគន់ខ្លាំងដោយសារតែបទញាក់ថ្មីរបស់គាត់ ត្រូវបានគេលើកឡើងថាមានលក្ខណបែកស្លុយខ្លាំងពេក ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- ទេពបូព្រឹក្ស
- ពត៌មានតារា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍