កុំភ្លេចចូលរួមគាំទ្រ! តារាចម្រៀងស្រីល្បីៗ នឹងបង្ហាញមុខរួមគ្នា ក្នុងការប្រគំតន្រ្តី ដើម្បីផ្សព្វផ្សាយអំពីសមភាពយ៉េនឌ័រ
ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមីនា នេះ សិល្បការនីល្បីៗជាច្រើនរូប បានរួមគ្នារៀបចំកម្មវិធីដ៏ពិសេសអស្ចារ្យ គឺ “តន្ត្រីអបអរទិវាសិទ្ធិនារីឆ្នាំ២០១៩” នៅអាគារភ្នំពេញ Factory ។
សិល្បការនីទាំងអស់នោះ រួមមាន កញ្ញា មាស សុខសោភា, កញ្ញា សុខ ពិសី, កញ្ញា ឡរ៉ា ម៉ម,កញ្ញាអេដា, ក្រុម Smallworld Smallband, ក្រុមរាំ OMG Girls Dance Crew និង ក្រុមសិល្បករ New Cambodian Artists ព្រមទាំងពិធីការនី DJ Nana។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលទីផ្សារដ៏ធំមួយ ដែលមានបណ្តាក្រុមហ៊ុនអាជីវកម្មជាង៤០ ក្នុងនោះជាងពាក់កណ្តាល កាន់កាប់ដោយស្ត្រីខ្មែរ ។ កម្មវិធីនេះ ក៏មានការសម្តែងសិល្បៈ, ពិព័រណ៍, សកម្មភាពគ្រួសារ, អាហារ និងកម្មវិធីជាច្រើនផ្សេងទៀត ដោយចាប់ផ្តើមពីម៉ោង៤.00រសៀល តទៅ ។
ដោយឡែក ការប្រគំតន្ត្រី ចាប់ផ្តើមពីម៉ោង៦.00ល្ងាចតទៅ ដោយចាប់ផ្តើមជាមួយនឹងចម្រៀងសម័យបុរាណដ៏ល្បីល្បាញរបស់លោកស្រី រស់ សិរីសុធា និងលោកស្រី ប៉ែន រ៉ន, ការសម្តែងក្បាច់រាំរបស់ NCA and OMG Girls Dance Crew និងក្រុម Vartey Ganiva band, កញ្ញា អេដា, កញ្ញា សុខ ពិសី, កញ្ញា ឡរ៉ា ម៉ម ដោយមានរួមបញ្ចូលក្រុមអូន និងក្មេងខ្មែរ, ក្រុម Smallworld Smallband, កញ្ញា មាស សុខសោភា និងការបិទបញ្ចប់កម្មវិធីដោយ DJ Rose។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា បានមានប្រសាសន៍ថា ៖ “ការប្រគំតន្ត្រីនេះ គឺជាចក្ចុវិស័យដ៏សំខាន់មួយដើម្បីជំរុញអោយមានការផ្លាស់ប្តូរ និងធានាថា សិទ្ធិ និងសម្លេងរបស់ស្ត្រី និងយុវតីនៅទូទាំងប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ពេញលេញ ។ យើងពិតជាមានមោទនភាពណាស់ ដែលបានចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១៩ ជាមួយក្រុមស្ត្រីអ្នកដឹកនាំវ័យក្មេង” ។
កញ្ញា ឡរ៉ា ម៉ម ដែលជាតារាចម្រៀង និងជានាយកប្រតិបត្តិនៃផលិតកម្មបារមី បាននិយាយថា ៖ “នេះគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ។ វាគឺជាការប្រារព្ធ ដើម្បីបង្ហាញអំពីកម្លាំង និងអំណាចរបស់ស្ត្រី ”៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍