៤ ចំណុចដែលធ្វើឲ្យតំបន់មាត់ទន្លេ មានភាពទាក់ទាញបំផុត សម្រាប់ការរស់នៅ
ភ្នំពេញ ៖ មនុស្សជាច្រើនតែងតែលើកឡើងពីលក្ខណៈពិសេសនៃតំបន់លំនៅដ្ឋានល្អៗនៅទីក្រុងភ្នំពេញ ។ ទីតាំងមួយ ដែលត្រូវបានគេចាត់ទុកថា មានលក្ខណៈល្អជាងគេ មានភាពទាក់ទាញខ្លាំងជាងគេ និងសក្តានុពលខ្ពស់ជាងគេនៅពេលអនាគត គឺ តំបន់មាត់ទន្លេ ។
ហេតុអ្វីតំបន់មាត់ទន្លេមានលក្ខណៈពិសេសសម្រាប់ការរស់នៅ?
យោងតាមការចេញផ្សាយពីគេហទំព័រ www.realestate.com.kh បានលើកឡើងនូវចំណុចពិសេសចំនួន៤ ដែលធ្វើឲ្យតំបន់មាត់ទន្លេ មានភាពសម្បូរបែប សម្រាប់ការរស់នៅក្នុងទីក្រុង។
១. មានទេសភាពស្រស់ស្អាត
តំបន់មាត់ទន្លេ ជាកន្លែងដែលអាចផ្តល់ភាពធម្មជាតិ ជាមួយខ្យល់អាកាសបរិសុទ្ធ និងពន្លឺព្រះអាទិត្យល្អបំផុតនៅក្នុងទីក្រុង ។ ទីនេះជាកន្លែងដ៏ស្រស់ស្អាត និង មានភាពទាក់ទាញ ដែលបានប្រមូលផ្តុំដោយទស្សនីយភាពដ៏គួរឲ្យចង់គយគន់ អមដោយទន្លេបួនមុខប្រសព្វគ្នា ក្នុងនោះរួមមាន ៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ។
គេមើលឃើញថា តំបន់តាមដងទន្លេ មានលក្ខណៈពិសេសបំផុតសម្រាប់សំណង់អគារខ្ពស់ៗ។ នេះ ជាចំណុចល្អឥតខ្ចោះ ដែលអ្នកមិនអាចរកបាននៅតំបន់ផ្សេងឡើយ ។ ក្រៅពីនេះ តំបន់ជាប់ដងទន្លេ អាចមើលឃើញទេសភាពនៃស្ថាបត្យកម្មចម្រុះ ដែលបន្សល់ទុកពីសម័យកាលផ្សេងៗគ្នា ។
២. ជាកន្លែងប្រាព្ធពិធីបុណ្យជាតិ
តំបន់ដងទន្លេ គឺជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ការប្រារព្ធពិធីជាតិធំៗជារៀងរាល់ឆ្នាំ ដូចជា បុណ្យអុំទូកជាដើម ។ ជាទីតាំងគោលសម្រាប់ពិធីបុណ្យជាតិធំៗ ហើយជាកន្លែងសម្រាប់ប្រមូលផ្តុំគ្នារបស់សាធារជន ដែលធ្វើឲ្យមាត់ទន្លេមានភាពអ៊ូអរយ៉ាងខ្លាំង ។
៣. តំបន់ទេសចរណ៍
តំបន់មាត់ទន្លេ គឺជាទីតាំងដ៏ងាយស្រួលទាំងការធ្វើដំណើរ ការស្នាក់នៅ ការកំសាន្ត និងជាតំបន់ទេចរណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុង។ ព្រះបរមរាជវាំងជាទិសដៅទេសចរណ៍ដ៏ធំមួយសម្រាប់ជនជាតិខ្មែរ និងជនបរទេស។
លើសពីនេះ សួនសាធារណៈតាមដងទន្លេ បានក្លាយជាកន្លែងដើរកម្សាន្ត និងលំហែកាយដ៏ពេញនិយមសម្រាប់អ្នកក្នុងស្រុក និងមួយផ្នែកធំ ជាជនបរទេសផងដែរ។
៤. បណ្តុំសេវាកម្ម
បរទេសភាគច្រើន បានស្គាល់ និងចូលចិត្តស្នាក់នៅតាមតំបន់មាត់ទន្លេ ដោយសារនៅទីនេះបាន ប្រមូលផ្តុំដោយសេវាកម្មដូចជា ភោជនីយដ្ឋាន ដែលប្រមូលផ្តុំដោយអាហារគ្រប់បែបមកពី ប្រទេសអាឡឺម៉ង់ ថៃ បារាំង កូរ៉េ កាណាដា ជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី អ៊ីតាលី និងផ្សេងៗទៀត ។ បារ ក្លឹបរាត្រី ផ្សារទំនើប សាលារៀន ហាងកាហ្វេ មន្ទីរពេទ្យ និងតំបន់ពាណិជ្ជកម្មអន្តរជាតិជាច្រើនទៀត គឺមានវត្តមាននៅក្នុងតំបន់តាមមាត់ទន្លេ ។
ជាការពិតណាស់ តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញគឺពិតជាទីតាំងដ៏ល្អបំផុតមួយសម្រាប់ការ រស់នៅក្នុងទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍ នឹងបន្តហូរចូលថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីកែប្រែ តំបន់ទាំងមូល ឲ្យទៅជាតំបន់លំនៅដ្ឋាន ប្រកបដោយភាពរីករាយ និងផាសុកភាព៕
ប្រភព ៖ https://www.realestate.com.kh/km/news/4-Best-features-to-live-in-Phnom-Penh-s-riverside/
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍