Connect with us

Peugeot​ ​នឹង​បង្ហាញ​រថយន្ត​ទំនើប​ប្រចាំឆ្នាំ​របស់​ខ្លួន​ ​ជាមួយ​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​ ​មិនធ្លាប់​មាន​ ​

ភ្នំពេញ ៖ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសបារាំងដ៏ល្បីល្បាយ ម៉ាក Peugeot ដែលមានរូប ស្តេចតោ ជាតំណាង នឹងធ្វើការតាំងបង្ហាញរថយន្តទំនើបប្រចាំឆ្នាំរបស់ខ្លួនជូនសាធារណជនបានទស្សនា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ មីនា នៅក្នុងផ្សារទំនើប AEON ២ (សាខា សែន សុខ) ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០យប់ ។
ជាមួយនិងប្រូម៉ូសិនពិសេស ចាប់ពីថ្ងៃទី ៨ ខែមីនា តទៅ អតិថិជន នឹងទទួលបាន ម៉ូតូហុងដា Dream សេរីឆ្នាំ ២០១៩ មួយគ្រឿង រាល់ការកក់ និងទិញរថយន្ត Peugeot ។

ដូចអតិថិជនបានស្គាល់ហើយថា ម៉ាករថយន្ត Peugeot មួយនេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាយូរឆ្នាំមកហើយ ។ ឥឡូវនេះ Peugeot បានវិលត្រលប់ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាវិញ ហើយបាននាំរថយន្តដ៏ទំនើបៗ ប្រភេទ SUV ច្រើនម៉ូឌែល ជាពិសេសគឺ SUV 5008 ដែលជារថយន្តប្រភេទ ៧ កៅអី ស័ក្តិសមបំផុតសំរាប់គ្រួសារខ្នាតតូច និងមធ្យម ទាំងការធ្វើដំណើរក្នុងក្រុង និង ដំណើរទេសចរតាមខេត្តផ្សេងៗ ។

SUV 5008 ត្រូវបានផលិត និងដំឡើងពីរោងចក្រប្រទេសបារាំងផ្ទាល់ ឆ្លងកាត់កំរិតស្តង់ដាគុណភាពកំពូល ភ្ជាប់មកជាមួយម៉ាស៊ីនប្រភេទសាំង ៤ ស៊ីឡាំង ជួយសន្សំសំចៃការប្រើប្រាស់សាំង តែនៅរក្សាកំលាំងរត់បានយ៉ាងស្វាហាប់។

អ្វីដែលពិសេស គឺ ភ្ជាប់ Sensor ជុំវិញរថយន្តចំនួន ១២គ្រាប់ និងកាមេរ៉ា មុខ-ក្រោយ ព្រមទាំងបំពាក់បច្ចេកវិទ្យា Peugeot LED Technology ដែលអំពូលភ្លើងខាងមុខ ជាប្រភេទចង្កៀងគុជ ផ្លាស់ទីតាមទិសដៅចង្កូតរថយន្ត ។ ចង្កិះលេខ ប្រភេទ ៦លេខអូតូ និង ៦លេខដៃ ដោយបច្ចេកវិទ្យា EAT6 ដែលមានរូបរាងល្អឯក ភ្ជាប់ជាមួយសោរ Smart Key និង ប៊ូតុង Start Stop យ៉ាងទាន់សម័យ ។

កុំភ្លេចអញ្ជើញចូលរួមទស្សនាទាំងអស់គ្នា និង ទទួលយកប្រូម៉ូសិនពិសេសនេះ អោយបានទាន់ពេល ។ សម្រាប់ទីតាំងកម្មវិធី នឹងធ្វើនៅក្នុងផ្សារទំនើប AEON សែនសុខ ជាន់ផ្ទាល់ដី នៅ South Court ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០យប់។
សូមបញ្ជាក់ផងដែរថា ប្រូម៉ូសិនពិសេសនេះ នឹងត្រូវបានផ្តល់ជូនទាំងនៅទីតាំងកម្មវិធីផ្សារAEON សែនសុខ និង ទីតាំង Peugeot Sales Showroom សាខាផ្សារAEON ១ (ជាន់ទី ១) ។

សំរាប់ពត៌មានលំអិត និង លក្ខខណ្ឌដែលត្រូវអនុវត្ត អតិថិជន អាចទំនាក់ទំនងលេខទូរស័ព្ទ 076 738 4368 និងសាកសួរព័ត៌មានតាមទំព័រ Facebook www.facebook.com/peugeotcambodia

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម