តោះមកស្គាល់ TMS ក្រុមហ៊ុន Talent Management Service ដំបូងគេបង្អស់ នៅ កម្ពុជា
ភ្នំពេញ ៖ ដូចដែលទស្សនិជន ធ្លាប់បានដឹងរួចមកហើយថា TMS (Talent Management Services) ជាក្រុមហ៊ុនគ្រប់គ្រងតារាចំរៀងរបស់ក្រុមហ៊ុនដ៏ធំ CBS ដែលក្នុងនោះ រួមមាន ទូរទស្សន៍ដ៏ល្បី CTN, CTN International, MyTV និង CNC ។
សម្រាប់ឆ្នាំ២០១៩នេះ លោក Danny Bophanith ទើបទទួលបានការតែងតាំងបន្ថែមអោយមកធ្វើជាអ្នកដឹកនាំថ្មីរបស់ TMS ខណៈដែលលោក ធ្លាប់ជាអ្នកផលិតកម្មវិធីដ៏ល្បីមួយរូប និងបានសាងស្នាដៃជាច្រើននៅក្នុងស្ថានីយទូរទស្សន៍ដ៏ល្បី MyTV ហើយលោក ក៏ជា Creative and PR Director ផងដែរ ។
លោក Danny Bophanith នឹងចូលរួមសហការគ្នាដោយ Poung ដែលជាអ្នកដឹកនាំកម្មវិធីយុវវ័យដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈកម្មវិធី Love Secret(ស្នេហ៍អាថ៌កំបាំង) និងធ្លាប់បានបង្កើតនូវតារាសំដែងវ័យក្មេងជាច្រើនរូប រួចមកហើយ ។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះ រដូវការថ្មីនេះផងដែរ TMS បានជ្រើសរើសនូវតារាថ្មី ៥ រូប ដែលសុទ្ធសឹងតែជាតារាចម្រៀងថ្មី ។
បើតាមការផ្តល់បទសម្ភាសន៍រវាងអ្នកដឹកនាំរបស់ TMS បានបញ្ជាក់ថា នេះគឺជាការចាប់ផ្តើមថ្មី និងជាចំណែកមួយដ៏ធំ ក្នុងការផ្តល់ឱកាសដល់ប្អូនៗ ដែលស្រលាញ់ការច្រៀង និងសម្តែង ទទួលបានការហ្វឹកហាត់ និងទទួលបានឱកាសដើម្បីក្លាយជាតារាតាមក្តីស្រមៃ ។ ជាងនេះទៅទៀត តួនាទីដ៏ធំរបស់ TMS ក្នុងឆ្នាំនេះ គឺ យកចិត្តទុកដាក់ហ្វឹកហាត់តារាចម្រៀងថ្មី ដើម្បីធ្វើយ៉ាងណាអោយពួកគាត់ទាំង ៥ រូប ក្នុងរដូវកាលដំបូងនេះ ក្លាយទៅជាតារាចម្រៀងក្នុងដួងចិត្តរបស់យុវវ័យក្នុងពេលបច្ចុប្បន្ន ។
ពេលនេះ លោកអ្នក ក៏អាចឃើញសមត្ថភាព និងការច្រៀងរបស់ពួកគាត់ នៅក្នុងកម្មវិធី Cover Night របស់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ ដល់ ម់ោង ៩ យប់ ។ ទន្ទឹមគ្នានេះ ក្នុងពេលឆាប់ៗខាងមុខនេះ លោកអ្នក ប្រាកដជាបានស្តាប់នូវបទចំរៀងថ្មីរបស់ពួកគាត់ជាមិនខាន ។
ក្រុមការងារ TMS នឹងខិតខំបន្តនូវគោលដៅដ៏ធំ គឺធ្វើអោយក្តីស្រមៃពួកគេក្លាយជាការពិត និងរួមគ្នាទៅថ្ងៃអនាគត ។ TMS សង្ឃឹមថា ទស្សនិកជននឹងផ្តល់ការគាំទ្រ និងរង់ចាំមើល ថាមានអ្វីថ្មីនៅក្នុងឆ្នាំ២០១៩ ។
ប្រសិនបើលោកអ្នក ចង់ដឹងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ពួកយើង តាមរយៈ
Facebook Page: TMSCambodia, Instagram: tmscambodia, Youtube Channel: TMSCambodia
E-mail: tmscambodia1@gmail.com
Tel: 099 888 772

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍