តើនឹងមានអ្វីប្លែក សម្រាប់កម្មវិធី «សោភ័ណតន្រ្តី CTN» ថ្ងៃសៅរ៍នេះ?
ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ ទស្សនិកជន នឹងបានទទួលការប្លែកភ្នែក ចម្លែកអារម្មណ៍បន្ថែមទៀត ជាមួយកម្មវិធី «សោភ័ណតន្ត្រី CTN» ។
បើតាមអ្នករៀបចំកម្មវិធី បានឱ្យដឹងថា សប្តាហ៍នេះ ទស្សនិកជន នឹងបានទស្សនាការសម្តែង និងរីករាយសណ្តាប់នូវសំនៀងរបស់ តារាចម្រៀងល្បីៗ ថ្មីៗ ប្រចាំប្រទេសកម្ពុជា។
កម្មវិធី «សោភ័ណតន្ត្រី CTN» សប្តាហ៍នេះ នឹងលើកយកនូវបទចម្រៀងជំនាន់ដើម និងបទបែបសម័យ មកបកស្រាយក្នុងកម្មវិធី ជាមួយនឹងតន្រ្តីដ៏ពិរោះ ព្រមទាំងបានជួបជាមួយតារាកំប្លែង សើចមិនចេះរីងស្ងួត ។
សម្រាប់សប្ដាហ៍នេះ តារាចម្រៀង ដែលនឹងចូលមកបង្ហាញខ្លួន រួមមាន ៖
១.លោក ជិន វឌ្ឍនា
២.កញ្ញា សៀង ហៃ (ម្ចាស់បទ Original Song ខ្លាចឃ្លាត)
៣.ប្អូនប្រុស ធឿន បូរី
៤.ប្អូនស្រី អ៊ុក សុវណ្ណារី
៥.កញ្ញា ចាន់ រាសី (តារាសម្ដែង)
៦.លោក ឌីឌី
ចុងបញ្ចប់នៃកម្មវិធី ទស្សនិកជន នឹងបានជួបជាមួយការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយ លោក ព្រហ្ម ម៉ាញ និង អ្នកមីង យយ ថាសើចមិនចេះជិនណាយ ។
កម្មវិធី «សោភ័ណតន្ត្រី CTN» នឹងធ្វើការផ្សាយផ្ទាល់ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល តាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page CTN ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍