Connect with us

តំណាង​ក្រុមហ៊ុន​កូកាកូឡា​ ​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​ ​កំពុង​ត្រូវការ​បុគ្គលិក​ស្រ្តីជា​ច្រើន​នាក់​បន្ថែម​ទៀត​

​ភ្នំពេញ​ ​៖​ ​លោក​ ​អូត​ ​ចាន់​ឌី​ ​នាយក​ផ្នែក​ផលិតកម្ម​ ​នៃ​ក្រុមហ៊ុន​កូកាកូឡា​ ​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​នេះ​ ​កំពុង​ត្រូវការ​បុគ្គលិក​ស្ត្រីជា​ច្រើន​ទៀត​ ​ដើម្បី​បម្រើការ​ផ្នែក​អគ្គិសនី​ ​ខណៈ​ក្រុមហ៊ុន​នេះ​ ​បច្ចុប្បន្ន​ ​មាន​បុគ្គលិក​ជា​ស្រ្តី​ ​ដែល​កំពុង​បម្រើការ​ងារ​ជិត​ ​៣០ភាគរយ​ ​។​



​ការ​អះអាង​នេះ​ ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ ​ស្តីអំពី​ការងារ​ក្នុង​មុខជំនាញ​វិស្វករ​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​សាលា​តិ​ចណូ​)​ ​ដែល​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​(​EuroCham​)​ ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​ ​(​AUF​)​ ​ព្រម​ទំាង​មានការ​ចូលរួម​ពី​និស្សិត​ប្រមាណ​ ​២០០នាក់​ ​។​ ​



​លោក​ ​អូត​ ​ចាន់​ឌី​ ​នាយក​ផ្នែក​ផលិតកម្ម​ ​នៃ​ក្រុមហ៊ុន​កូកាកូឡា​ ​បាន​ក្រើនរំលឹក​ដល់​និស្សិត​ថា​ ​៖​ ​«​ ​ក្រៅពី​សិក្សា​ជំនាញ​ឯកទេស​ ​ប្អូន​ៗ​ត្រូវ​ចេះ​ជំនាញ​ទន់​ ​(​Soft​ ​Skill​)​ ​បន្ថែម​ទៀត​ ​ទើប​ទទួល​បាន​ឪ​កាស​កាន់តែ​ប្រសើរ​ ​និង​មានការ​វិវត្តន៍​ល្អ​ក្នុង​ការងារ​ ​»​។​ ​លោក​ ​ក៏បាន​លើកទឹកចិត្ត​និស្សិត​ស្រី​ ​ឱ្យ​សិក្សា​គ្រប់មុខ​ជំនាញ​ ​ព្រោះថា​ ​មិន​មាន​ជំនាញ​ណាមួយ​សម្រាប់​តែ​បុរស​ ​ឬ​ ​សម្រាប់​តែ​ស្ត្រី​នោះ​ទេ​ ​។​ ​លោក​ ​ក៏បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​កូកាកូឡា​ ​មាន​បុគ្គលិក​ស្ត្រី​ ​កំពុង​បម្រើការ​ងារ​រហូតដល់​ ​២៩​%​ ​និង​មាន​តួនាទី​នៅ​គ្រប់​ផ្នែក​ ​រាប់ទាំង​អ្នកបើកបរ​រថយន្ត​លើកដាក់​ ​និង​រថ​យន្ត​ធំៗ​ ​ផង​ដែរ​ ​។​



​បើ​តាម​ ​លោក​ ​Djamel​ ​ELAKRA​ ​ប្រធាន​គណៈកម្មការ​ធនធានមនុស្ស​ ​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ ​បាន​បញ្ជាក់​ ​សិក្ខាសាលា​នេះ​ ​ជា​វេទិកា​មួយ​ដើម្បី​ចែករំលែក​បទពិសោធន៍​ការងារ​ ​នៃ​បុគ្គលិក​ឆ្នើម​ ​និង​សហគ្រិន​នានា​ ​ក្នុង​ការ​តម្រង់​ទិស​ ​ក៏ដូចជា​ផ្តល់​វិធីសាស្ត្រ​ក្នុង​ការស្វែងរក​ការងារ​ដល់​និស្សិត​ ​ដែល​នឹង​បញ្ចប់​ការសិក្សា​នា​ពេល​ខាងមុខ​ ​។​



​សូម​បញ្ជាក់​ថា​ ​នេះ​លើក​ទី៨ហើយ​ ​ដែល​ ​EuroCham​ ​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​ក្រោយពី​បាន​ចុះ​អនុស្សារ​ណៈ​ជា​ដៃគូ​ ​ជាមួយ​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​(​AUF​)​ ​ក្នុង​ឆ្នាំ២០១៦​ ​ក្នុង​គោលបំណង​បង្កើន​នូវ​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​វិស័យ​អប់រំ​ ​បណ្តុះបណ្តាល​ ​និង​វិស័យ​ឯកជន​ ​ដើម្បី​បង្ហាញ​នូវ​ទស្សនវិស័យ​របស់​និយោជក​ ​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ការ​បណ្តុះបណ្តាល​មួយ​ ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ ​។​

​​ ​

​លោក​សាស្ត្រា​ចារ្យ​ ​សយ​ ​ទី​ ​នាយក​ការិយាល័យ​សិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​ក៏បាន​លើក​ ​ទឹកចិត្ត​ឱ្យ​និស្សិត​ ​ស្វែងយល់​ឱ្យ​បាន​ច្រើន​អំពី​ក្រុមហ៊ុន​នានា​ ​ក៏ដូចជា​រៀនសូត្រ​អំពី​បទពិសោធន៍​របស់​រៀមច្បង​ ​ដើម្បី​ធ្វើជា​ទុន​ ​ក្នុង​ការ​ប្រឡូក​ចូលក្នុង​ទីផ្សារ​ការងារ​នា​ពេល​ខាងមុខ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម