Katreeya បង្ហាញអារម្មណ៍រំភើប នៅពេលចូលរួមការប្រគំតន្ត្រីគម្រប់ខួប១៨ឆ្នាំ នៃការប្រកួត Freshie Girls and Boys
ភ្នំពេញ ៖ កាលពីយប់មិញ អ្នកនាង Katreeya English បានចូលរួមការប្រគំតន្ត្រី គម្រប់ខួប១៨ឆ្នាំ នៃកម្មវិធីប្រកួត Freshie Girls and Boys នៅស្ទូឌីយោទូរទស្សន៍ MyTV ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិតិ្តយស និងអ្នកគាំទ្រអ្នកនាង Katreeya English រួមទាំងមានវត្តមានកូនប្រុសទាំង៣នាក់ របស់លោក ព្រាប សុវត្ថិ ផងដែរ។
តារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេសថៃ អ្នកនាង Katreeya English បានបញ្ជាក់ប្រាប់ MyTV Plus ថា ” ខ្ញុំ ពិតជាមានអារម្មណ៍រំភើបណាស់ ពេលដែលបានមកប្រទេសកម្ពុជា ហើយបានឃើញអ្នកគាំទ្រកម្ពុជា ដែលនៅតែស្រឡាញ់រូបខ្ញុំ និង គាំទ្ររូបខ្ញុំ ធ្វើឱ្យខ្ញុំរំភើបចិត្ត រកអ្វីប្រៀបមិនបាន” ។
Katreeya English បានបន្តថា ” ខ្ញុំស្រឡាញ់ប្រជាជនកម្ពុជា ស្រឡាញ់ប្រទេសកម្ពុជា ហើយក្រោយចប់កម្មវិធីប្រគំតន្ត្រីនេះ ខ្ញុំ នឹងធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍របស់កម្ពុជា ។ ខ្ញុំ ក៏សូមអរគុណទស្សនិកជន និងស្ថានីយទូរទស្សន៍ MyTV ដែរបានគាំទ្ររូបខ្ញុំផងដែរ ”។
សម្រាប់មតិអ្នកគាំទ្រវិញ គាត់បាននិយាយប្រាប់ MyTV Plus ថា គាត់ពិតជារំភើប ដែលបានមកជួប Idol របស់គាត់ គឺ អ្នកនាង Katreeya English រួមនឹង កូនប្រុសទាំង៣នាក់របស់លោក ព្រាប សុវត្ថិ ហើយពួកគាត់ ពិតជាគាំទ្រសិល្បៈកម្ពុជា ហើយក៏អរគុណ MyTV ដែលបានរៀបចម្ការប្រគំតន្ត្រីនេះឡើងផងដែរ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- Katreeya English
- តារាថៃ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍